អំឡុង​ពេល​នេះ​ Real Madrid កំពុង​ស្ថិត​ក្នុង​យុគមាស​របស់​ខ្លួន ​ក្រោយ​ពេល​ទទួល​ជោគជ័យ​ក្នុង​ការ​ឈ្នះ​ពាន​ ក្នុង​ស្រុក​និង​ពាន​លំដាប់​អឺរ៉ុប​ជា​ច្រើន​ ក្រោម​ការ​ដឹកនាំ​របស់​លោក Zidane រហូត​ដល់​ប្រធាន​ក្លឹប​យក្ស​អាល្លឺម៉ង់​ថា​ Real កំពុង​ឈាន​មុខ​គេ​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​ស្ដេច​ស​ បាន​ឈ្នះ​ពាន​សរុប​៧​ហើយ​អំឡុង​ពេល​លោក Zinedine Zidane មក​ទទួល​បន្ទុក​ដឹកនាំ​រយៈ​ពេល​ជាង​២១​ខែ​មក​នេះ។ ហើយ​លោក Karl-Heinz Rummenigge  ប្រធាន​ក្លឹប​ Bayern Munich ជឿ​ថា​ Real Madrid កំពុង​ស្ថិត​ក្នុង​កម្រិត​លើ​គេ​គ្រប់​គ្នា​ដែល​ជា​ក្រុម​ខ្លាំងៗ​កំពូលៗ​ដែរ​នោះ។

លោក​បាន​និយាយ​ក្នុង​គេហទំព័រ​ Sport Bild ថា​៖” ខ្ញុំ​គួរ​តែ​និយាយ​ថា​ Real Madrid គឺ​ជា​តារា​រះ​ភ្លឺ​ចញ្ចែងចញ្ចាច​នៅ​លើ​មេឃ។ តាម​មតិ​ជា​ឯកច្ឆ័ន្ទ​របស់​ខ្ញុំ​ Real នៅ​ពី​លើ​អ្នក​ដទៃ​ទៀត​(ក្លឹប​)។ Barcelona, Bayern និង ​Manchester United កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​តាម​ពី​ក្រោយ”៕