បន្ទាប់ពី Zlatan Ibrahimovic បន្តកុងត្រាជាមួយ Manchester United អ្នកគាំទ្រក្លឹបបិសាចក្រហមមួយនេះ នឹងឆ្ងល់ថាតើចូលលេងក្នុងឈុតជម្រើសដំបូងជាមួយគ្នា គួរលេងនៅតំបន់ណា បើ Zlatan តែងតែលេងក្នុងដំណែងលេខ៩ដូច Lukaku យូរមកហើយនោះ។
បីចំណុចខាងក្រោម Zlatan អាចលេងជាមួយ Lukaku បាន៖
ខ្សែប្រយុទ្ធជួរមុខ២នាក់
លោក Jose Mourinho អាចលេងដោយដាក់ខ្សែប្រយុទ្ធ២នាក់នៅជួរមុខជាមួយនឹងទម្រង់ 4-4-2, 3-4-1-2 ខណៈ Mata ឬក៏ Mkhitaryan នៅពីក្រោយ Ibra និង Lukaku ឬក៏អាចទម្រង់មួយនេះក៏បាន 3-5-2។
លេងដោយដាក់ Ibra ពីក្រោយ Likaku
លោក Jose Mourinho បានធ្លាប់និយាយថា Zlatan Ibrahimovic អាចលេងក្នុងដំណែងលេខ១០បានយ៉ាងល្អ ដោយមានតួនាទីជាអ្នកបញ្ជូនបាល់ផង និងជាខ្សែប្រយុទ្ធរកគ្រាប់បាល់ផង។ “ ខ្ញុំឃើញថា Zlatan មានសារៈសំខាន់ដល់ក្រុមទាំងមូល។ ក្រុមកីឡាកររបស់ខ្ញុំពិតជាប្រសើរជាងមុនប្រាកដណាស់។ គាត់(Zlatan)ជាជម្រើសបន្ថែមសម្រាប់យើង ហើយគាត់ជាកីឡាករមានបទពិសោធន៍ច្រើនម្នាក់។ គាត់ជាកីឡាករម្នាក់ក្នុងចំណោមជាច្រើនរូបទៀត អាចលេងក្នុងរ៉ូលលេខ១០ និងលេខ៩”។
ដាក់ទាំងពីរចូលតែលេងឆ្លាស់គ្នា
គ្រូបង្វឹកព័រទុយហ្គាល់បាននិយាយទៀតថា ក្រុមរបស់លោកមានការប្រកួតច្រើនណាស់ក្នុងរដូវកាលនេះ ហើយគាត់ប្រហែលជាដាក់ឲ្យឆ្លាស់គ្នាម្ដងម្នាក់ហើយ។ ការទុកឲ្យ Zlatan អង្គុយបម្រុងពិតជាពិបាកណាស់។ ប៉ុន្តែជាមួយលោក Jose Mnourinho ដែលជាគ្រូបង្វឹក Zlatan គោរពកោតខ្លាច និងស្រឡាញ់ជាងគេ រូបគេអាចនឹងទទួលយកនូវការអង្គុយកៅអីបម្រុងក្នុងការប្រកួតមួយចំនួន។
“បើខ្ញុំមិនដាក់គាត់ក្នុងដំណែងប្រយុទ្ធទាំងពីរទេនោះ ខ្ញុំនឹងដាក់ម្ដងម្នាក់ ដោយសារយើងការប្រកួតច្រើន” សម្ដី Jose និយាយក្នុងបទសម្ភាសន៍។ បើយើងឡើងដល់វគ្គក្រោយៗនៃ Champions League ហើយយើងបន្តឡើងក្នុងពាន Cup ណាមួយ។ ខ្ញុំមិននិយាយទាំងពីរដោយសារយើងមានខ្សែប្រយុទ្ធច្រើន ហើយយើងមិនអាចរំពឹងតែ Lukaku ឬ Rashford តែម្នាក់នោះទេ”៕