ក្រុមតោកំណាចអង់គ្លេសទម្លាក់កូឡុំប៊ីត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល១ទល់នឹង១ក្នុង១២០នាទី។

ក្នុងការប្រកួតនាកីឡដ្ឋាន Sparktar ខ្សែប្រយុទ្ធ Harry Kane គឺជាអ្នកបើកគណនេយឲ្យក្រុមលោក Gareth Southgate បានមុននៅនាទីទី៥៧ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ខណៈកូឡុំប៊ីរកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៩០+៣។

លុះចូលមកដល់ម៉ោងបន្ថែម១៥នាទី២ដងក៏ក្រុមទាំង២នៅតែមិនអាចមានឱកាសទម្លុះសំណាញ់ទីគ្នាបានឡើយ។ ដោយការប្រកួតឈានមកដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយជាលទ្ធផលគឺក្រុមជម្រើសជាតិអង់គ្លេសគឺជាអ្នកឈ្នះដោយលទ្ធផល៤ទល់នឹង៣។

ដូចនេះ ក្រុមជើងឯកបាល់ទាត់ពិភពលោក១សម័យនឹងត្រូវបន្តដំណើរទៅប៉ះជាមួយស៊ុយអែតនៅវគ្គ៨ក្រុម។