លោក Pep Guardoilaកំពុងពិចារណាទិញកីឡាករបន្ថែម ដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំងនៅឆ្នាំក្រោយ ទោះបីកំពុងឈរលើពូលតារាងនៅ Premier League ក៏ដោយ។
លោក Pep Guardoila គឺកំពុងតែគិតអំពីការចុះកុងត្រាជាមួយកីឡាករថ្មីៗនៅរដូវកាលដោះដូរកីឡាករក្នុងខែមករានេះ។
ក្នុងការនាំយកកីឡាករមកកាន់ក្រុមត្រូវចំណាយច្រើន ក៏លោកGuardiola បានត្រៀមខ្លួនរូចជាស្រេចសម្រាប់ធ្វើការដោះដូរកីឡាករក្នុងខែមករាខាងមុខ។
ក្រុមមេឃខៀវបានទទួលជ័យជម្នះ១៤ប្រកួតជាប់គ្នាក្នុង Premier League រដូវកាលនេះ ទោះបីជាកីឡាករក្នុងតំបន់ការពាររបស់លោករបួសច្រើននាក់ក៏ដោយ។ Benjamin Mendy, John Stones និង Vincent Kompanyស្ថិតក្នុងបញ្ជីកីឡាករត្រូវដេកពេទ្យ ហើយលោកនៅតែរកកីឡាករមកបំពេញបន្ថែមចំណុចខ្វះខាតដែលកំពុងមាន។
Guardiola បាននិយាយប្រាប់អ្នកសារព័តមាននៅក្នុងសនិ្នសីទកាសែត មុនការប្រកួតជាមួយ Swansea ថ្ងៃពុធនេះថា៖ “យើងគឺកំពុងគិតអំពីរឿងនេះ នៅតំបន់ការពារមានកីឡាករតែពីរ បី អ្នកតែប៉ុណ្ណោះដែរត្រូវរ៉ាបរងសម្រាប់ការប្រកួតជាច្រើនហើយយើងនឹងធ្វើវានៅខែមករានេះ”។