លោក Rene Meulensteen ​អតីត​គ្រូ​បង្វឹក​Manchester United ជឿ​ថា​ការ​មក​ដល់​របស់​Alexis Sanchez ​គឺ​​ពិត​ជា​ការ​ផ្ទេរ​ដ៏​អស្ចារ្យ​សម្រាប់​និង​អ្នក​គាំទ្រ។

Alexis ត្រូវ​បាន​គេ​រំពឹង​ជា​ទូទៅ​ថា​បាន​យល់​ព្រម​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ Man Utd ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​នេះ​គឺ​ Henrik Mkhitaryan ​ទៅ​ត្រូវ​ចាក​ចេញ​ទៅ ​Arsenal វិញ។ និយាយ​ក្នុង​គេហទំព័រ ​ Goal, គ្រូ​បង្វឹក​ធ្លាប់​រួម​រស់​ជាមួយ​Man Utd ជា​ច្រើន​ឆ្នាំ​រូព​នេះ​បាន​និយាយ​ថា​៖

“​ ប្រសិន​បើ​ពួក​គេ​​អាច​នាំ​យក​កីឡាករ​មក​ដល់​ផ្ទះ​ក្នុង​ថ្ងៃ​នេះ​​ ខ្ញុំ​គិត​ថា​វា​ពិត​ជា​ការ​ផ្ទេរ​ដ៏​ល្អ​បំផុត​សម្រាប់​ក្លឹប។​ ហើយ​វា​ក៏​ល្អ​សម្រាប់ ​Alexis Sanchez ផង​ដែរ​ពី​ព្រោះ​ គាត់​គឺ​ជា​ប្រភេទ​កីឡាករ​ដែល​អ្នក​គាំទ្រ ​Man Utd ចង់​ឃើញ​បំផុត​ ថាមពល​ខ្លាំង កម្រិត​នៃ​ការ​ប្រឹង​ប្រែង​ខ្ពស់ គាត់​បង្កើត​ឱកាស​ និង​ថែម​ទាំង​រក​គ្រាប់​បាល់​បញ្ចូល​ទី”។

“ គាត់​ជា​កីឡាករ​ប្រកប​ដោយ​ភាព​ជឿជាក់​និង​មើល​ដោយ​ភាព​ភ្ញាក់ផ្អើល​។​ប្រសិន​បើ​ អាច​កើត​ឡើង​ វា​នឹង​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ​(Man Utd, Alexis Sanchez)