មិន​ត្រឹម​តែ​ពលរដ្ឋ​អ្នក​គាំទ្រ​បាលទាត់​ធម្មតា​​ ដែល​ចូល​ចិត្ត​កីឡាករ​បាល់ទាត់ ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ដល់​ទៅ​លំដាប់​ប្រទេស​ក៏​មាន​ក្លឹប​បាល់​ទាត់​សំណព្វ​ចិត្ត​របស់​ខ្លួន​ដែរ។

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ពី​មេដឹកនាំ​ផ្ដាច់ការ​របស់​កូរ៉េខាងជើង​លោក គឹម ជុងអ៊ុន​ហើយ​។ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្ន​ក​គាំទ្រ​ក្លឹប​បិសាច​ក្រហម ​Manchester United។​ ចុះ​មេដឹកនាំ​ដទៃ​ទៀត​នោះ​គាំទ្រ​ក្លឹប​ណា​ដែរ?

១- Kim Jong-un (Manchester United)

 Kim Jong-un was revealed to be a Man United supporter this week

២-​ROBERT MUGABE – Chelsea

 Robert Mugabe once revealed he was a Chelsea (and Barcelona) fan
អតីត​មេដឹកនាំ​ចាស់​ជាង​គេ​និង​យូរ​ជាង​គេ​បំផុត​ពិភពលោក​របស់​ប្រទេស​ហ្ស៊ីបាវ៉េ​ម្នាក់​នេះ​បាន​កាន់​ដំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ចាប់​តាំង​ពីរ​ឆ្នា ១៩៨៧។​ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​Chelsea និង​Barcelona ប៉ុន្តែ​ក្លឹប​តោ​ខៀវ​ស្រឡាញ់​ខ្លាំង​ជាង​គេ។​ធ្លាប់​និយាយ​ពី​បាល់​ទាត់​​ មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​បាន​និយាយថា​​ខ្ញុំ​តែ​តែង​មើល​និង​តាមដាន​បាល់ទាត់​រហូត។​​ខ្ញុំ​ស្រឡាញ់​Chelsea និង Barcelona ហើយ​ខ្ញុំ​តែង​តែចង់​ឲ្យ​បួក​គេ​ទាត់​បញ្ចូល​ទី​។ ពេល​ខ្ញុំ​មើល​បាល់​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​មក​រំខាន​នោះ​ទេ​។​ប្រពន្ធ​ខ្ញុំ​ដឹង​ច្បាស់​មិន​ថា​អង្គុយ​មើល​កន្លែង​ណា​ឲ្យ​តែ​ពួក​គេ​រក​បាន​លើ​ទីលាន​​ខ្ញុំ​អ្នក​មើល​ក៏​រក​បាន​ដែរ​។ គ្រប់​យ៉ាង​នៅ​ពី​មុខ​ខ្ញុំ​ ខ្ញុំ​ទាត់​ទាំង​អស់”។

OSAMA BIN LADEN – Arsenal

 Osama Bin Laden used to frequent Highbury before his Al-Qaeda days
មុន​ពេល​ដែល​គាត់​ក្លាយ​ជា​មេភេរវជន​ដែល​គេ​រក​មុខ​បំផុត​គាត់​គឺ​ជា​ប្រិយមិត្ត​របស់​ក្រុម​Arsenal។ គាត់​ធ្លាប់​ចំណាយ​ពេល​នៅ​ទី​ក្រុងឡុងដុង​ជាមួយ​គ្រួសារ​ហើយ​ទិញ​អាវ​របស់​ក្លឹប​មក​ពាក់​​ហើយ​ទិញ​យក​ទៅ​ចែក​ក្មេង​ៗ​ក្នុង​ប្រទេស​គាត់​ទៀត​ផង។

COLONEL GADDAFI – Liverpool

 Colonel Gaddafi was found to be a Liverpool fan after a mug was found in his personal belongings following his death
មុន​ពេល​គាត់​ត្រូវ​គេ​សម្លាប់​ គាត់​គឺ​ជា​អ្នក​គាំទ្រ​របស់​ក្រុម​ហង្សក្រហម​។ កូន​ប្រុស​របស់​គាត់​ Al Saadi ស្ទើរ​តែ​ក្លាយ​ជា​កីឡាករបាល់ទាត់​របស់​ទៅ​ហើយ​មុន​ពេល​ក្លាយ​ជា​ប្រធាន​ក្លឹប​Juventus។ កាល​នៅ​ពី​ក្មេង​លោក​ត្រូវ​បាន​គេ​ដឹង​ថា​មាន​បំណង​ទិញ​ភាគហ៊ុន​ក្លឹប​ Livepool មួយ​ចំនួន​ទូច​ផង​ដែរ។

JOSEF STALIN – Dynamo Moscow

 Josef Stalin was said to follow Russian giants Dynamo Moscow

IDI AMIN – Hayes FC

 Idi Amin bizarrely supported minnows Hayes FC

មេដឹកនាំ​ផ្ដាច់​ការ​របស់​អូហ្គង់ដា​ម្នាក់​នេះ​ធ្លាប់​បាន​សម្លាប់​មនុស្ស​៥០​ម៉ឺនន​នាក់​អំឡុង​ពេល​គាត់​កាន់​ដំណែង។​ប៉ុន្តែ​មុន​កាន់​ដំណែង​ជា​មេដឹកនាំ​លោក ធ្លាប់​ធ្វើ​ទាហាន​អង់គ្លេស​១៥​ឆ្នាំ​ដោយ​លោក​តែង​ទៅ​មើល​ក្រុម​ Hayes FC ខណៈ​បច្ចុប្បន្ន​ឈ្មោះ​ Hayes and Yeading FC  កំពុង​លេង​នៅ​លីក​លំដាប់​ទី​៧​នៅ​អង់គ្លេស។

GENERAL FRANCO – Real Madrid

 General Franco swapped Atletico for Real Madrid after the latter's success
អតីត​មេដឹកនាំ​អេស្ប៉ាញ​ផ្ដាច់ការ​រូប​នេះ​គឺ​ជា​អ្នក​គាំទ្រ Real Madrid និង ​AT. Madrid។ដំបូង​លោក​គាំទ្រ ​At. Madrid ទេ​ប៉ុន្តែ​ដោយ​សារ​ក្លឹប​មួយ​នវ​មិន​សូវ​ឈ្នះ​ពាន​លោក​ក៏​ប្ដូរ​ចិត្ត​មក​គាំទ្រ​ស្ដេច​ស​វិញ។

ADOLF HITLER – Schalke*

 Schalke denied Adolf Hitler supported the club in a letter back in 2008
លោក​ត្រូវ​បាន​គេ​ដឹង​ថា​អ្នក​គាំទ្រ​ក្លឹប​ Schalke ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្លឹប​មួយ​នេះ ​បាន​បដិសេធ​ទទួល​ស្គាល់​គាត់​ជាអ្ន​ក​គាំទ្រ។

 

ប្រភព៖ The Sun