Joachim Low បានដាក់បំរាមមិនឲ្យកីឡាករណាទាំងអស់ក្នុងជម្រើសជាតិអាល្លឺម៉ង់រួមភេទដាច់ខាតអំឡុងពេលពួកគេធ្វើដំណើរទៅចូលរួមយុទ្ធនាការ World Cup នៅប្រទេសរុស្ស៊ី។
ក្រុមរហស្សនាមថា ឥន្ទ្រីដែកជាអ្នកការពារដំណែងជើងឯកពិភពលោកបន្ទាប់ពីលើកពាននៅប្រេស៊ីល កាលពីឆ្នាំ២០១៤។ យ៉ាងណាដើម្បីក្លាយជាក្រុមប្រជែងពានម្ដងទៀតឆ្នាំនេះអ្នកចាត់ការវ័យ ៥៨ឆ្នាំបានចេញច្បាប់តឹងរ៉ឹងចំពោះកូនក្រុមដែលជាប់ជម្រើសជាតិ។
ទោះជាហាមកីឡាករមិនឲ្យរួមភេទតែ Low លើកទឹកចិត្តឲ្យពួកគេផឹកបៀរ ឬស្រាក្រហមមួយកែវមុនចូលគេង។ កីឡាករនឹងស្នាក់នៅជំរុំហ្វឹកហាត់របស់ក្រុម ហើយមានសិទ្ធសុំជួបមិត្តស្រី ឬប្រពន្ធកូនបានធម្មតា លើកលែងតែរួមភេទប៉ុណ្ណោះ៕