Arsenal បានតែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មីជំនួសលោក Arsene Wenger នេះបើតាមការបញ្ជាក់របស់វិបសាយផ្លួវការរបស់ក្រុមកាំភ្លើងធំកាលពីមុននេះបន្តិច។

លោក Emery ដែលបានចូលរួមជាមួយ PSG នៅខែមិថុនា ឆ្នាំ២០១៦ បានចាកចេញពីក្លិបមានមូលដ្ឋាននៅប៉ារីស ដំណាច់រដូវកាលកន្លងទៅ ក្រោយលើកពានក្នុងស្រុក៣កម្មវិធីផ្សេងគ្នា។

Emery វ័យ​៤៦​ឆ្នាំ​កំពុង​គ្មាន​ការងារ​ធ្វើ​ក្រោយ​ឈប់ពី PSG។ គួរបញ្ជាក់ថា អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ជោគ​ជ័យ​បំផុត​កាល​នៅ​ Sevilla ដោយ​នាំ​ក្រុម​ឈ្នះ​ Europa League ៣​រដូវ​កាល​ជាប់​គ្នា៕