កីឡាករ​ទាំង​ពីរ​ក្រុម​ ទោះ​បី​មិន​បាន​បង្ហាញ​ការ​ការ​ប្រកួត​ដល់​អ្នក​គាំទ្រ ​ប៉ុន្តែ​ពួក​គេ​បាន​នាំ​គ្នា​បង្ហាញ​ភាព​អស់​សំណើច​ដល់​អ្នក​ទាំង​នោះ​ ក្នុង​កីឡដ្ឋាន​ Stadion An der Alten Försterei ។

ការ​ប្រកួត​មិត្ត​ភាព​មុន​បើក​រដូវ​កាល​របស់​ Queen Park Ranger ត្រូវ​ធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់ ​នឹង​ត្រូវ​ជួប​ក្រុម ​Union​ Berlin ​កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​ការ​ប្រកួត​បាន​ត្រឹម​១៣​នាទី​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក ​រហូត​ដល់​លិច​ទីលាន​ហើយ​ការ​ប្រកួត​ត្រូវ​ផ្អាក ​ប៉ុន្តែ​កីឡាករ​បែរ​ជា​នាំ​គ្នា​ហែល​ទឹក​លើ​ទីលាន​តែ​ម្ដង។

ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​ការ​គោរព​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​​ ដោយ​បាន​ចូល​រួម​ទស្សនា​ការ​កម្មវិធី​ផ្សេង​ៗ​​ ហើយ​ការ​ប្រកួត​ត្រូវ​កំណត់​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ម៉ោង​៦​​ល្ងាច៕

[youtube id=”eoZ4IHXdqCA”]