ក្រុមបាល់ទាត់ជម្រើសបារាំងបានយកឈ្នះក្រុមជម្រើសជាតិអៀរឡង់ដោយលទ្ធផល២ទល់នឹង០ នៅក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំត្រៀមសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។
ជាក់ស្តែងនៅក្នុងជំនួបនាកីឡដ្ឋាន Stade de France ២គ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤០ និង Nabil Fekir នៅនាទីទី៤៤។
ដោយឡែក ក្រុមបញ្ចខែលព័រទុយហ្គាល់ បានត្រឹមស្មើគ្នាជាមួយ ទុយនេស៊ី ២ទល់នឹង២ តែប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ Andre Silva និង ខ្សែបម្រើ Joao Mario គឺជាអ្នកស៊ុតបញ្ចូលទីឲ្យក្រុមជើងឯក Euro 2016 ខណៈ Anice Badri និង Ben Youssef ជាអ្នករកគ្រាប់បាល់តាមមកវិញឲ្យទុយនេស៊ី។
ចំណែកឯ អ៊ីតាលីវិញបានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត២ទល់នឹង១ ដោយខ្សែប្រយុទ្ធ Mario Balotelli និង Andrea Belotti ជាអ្នកស៊ុតបញ្ចូលទី ក្រោមការដឹកនាំលើកដំបូងរបស់គ្រូបង្វឹក Roberto Mancini។
ទស្សនាវីដេអូហាយឡាយ៖