លោក Jurgen Klopp នឹងមិនទទួលរាក់ទាក់ក្នុងលក្ខណៈមិត្តភាពធម្មតាពី Roma នោះទេ ខណៈដែលទង្វើនេះអាចធ្វើឲ្យMohamed Salah ទន់ចិត្តលេងមិនសូវល្អ។
ម្ចាស់ពាន PFA Player of The Year ជៀសមិនផុតពីការរាក់ទាក់របស់អតីតមិត្តរួមក្រុម Roma ពេលដែលក្រុមអ៊ីតាលីមួយនេះមក Anfield ដើម្បីប្រកួតជើងទីមួយវគ្គ៤ក្រុមចុងក្រោយនៅយប់ថ្ងៃអង្គា។ ខ្សែប្រយុទ្ធអេហ្ស៊ីបកាលពីដើមរដូវកាលហើយគាត់នៅតែមានទំនាក់ទំនងជាមួយមិត្តរួមក្រុមខ្លះៗហើយ Klopp នឹងមិនចូលរួមរាក់ទាក់នោះឡើយ។
“ ខ្ញុំជឿជាក់ថាខ្សែការពាររបស់ក្លឹបអ៊ីតាលីពិតជាល្បីល្បាញតែការប្រកួតនេះមិនមែនប្រកួតមិត្តភាពទេ ដូច្នេះខ្ញុំគិតថា Mo នឹងមានអារម្មណ៍ផ្ដោតលើការប្រកួត ពីព្រោះពួកគេមិនមែនជាមិត្តរួមក្រុមតទៅទៀតទេ”។
“ប៉ុន្តែយ៉ាងណាគាត់ក៏ដឹងហើយថានេះជាបាល់ទាត់ ខ្ញុំមិនចាំបាច់ប្រាប់គាត់ទេ ខ្ញុំមិនបាននិយាយជាមួយគាត់បន្ទាប់ពីឈ្នះពានPFS ប៉ុន្តែខ្ញុំនឹងប្រាប់គាត់ពីអ្វីដែលគាត់ត្រូវប្រឈមមុខ”។
“ វាពិតជាអស្ចារ្យប៉ុន្តែរដូវកាលមិនទាន់បញ្ចប់ហើយមានរឿងជាច្រើនត្រូវធ្វើនៅខាងមុខ”។
Salah រកបាន៤១គ្រាប់ហើយគិតគ្រប់កម្មវិធីប្រកួតរដូវកាលនេះខណៈក្នុងចំណោមគ្រាប់បាល់ទាំងអស់នេះមាន៣១គ្រាប់បានមកពីPremier League ទោះបីជាលេងក្នុងរដូវកាលដំបូងក៏ដោយ៕