ក្រុម Manchester City កំពុងដាក់គម្រោងថ្មីមួយទៅលើការដោះដូរកីឡាកររបស់ខ្លួនសម្រាប់រដូវកាលក្រោយហើយក្នុងនោះលោក Pep ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត។
ក្រុមរបស់លោក Pep បានក្លាយជាម្ចាស់ពានលីកកំពូលអង់គ្លេសទៅហើយក្នុងរដូវកាល២០១៧/១៨នេះ ប៉ុន្តែគម្រោងរក្សាដំណែងម្ចាស់ពាននៅរដូវកាលក្រោយគឺរឿងត្រូវធ្វើជាសំខាន់។
Jorginho អាចនឹងមកដល់ Man City ក្រោយកីឡាកររូបនេះបដិសេធសំណើ Liverpool, Manchester United ប៉ុន្តែប្រធានក្លឹបចង់បានកីឡាករដែលមានឈ្មោះល្បីស្រាប់វិញដើម្បីពង្រឹងតំបន់ប្រយុទ្ធ។អញ្ចឹងហើយពួកគេដាក់គោលដៅកីឡាករ២នាក់ទោះបីជាពួកគេពិបាកនឹងយកមកខណៈដែល Jorginho ងាយស្រួលក្នុងការទិញយកក៏ដោយ។
Kylian Mbappe ជាជម្រើសមួយក្នុងចំណោមគោលដៅសំខាន់បំផុតចំនួន២។ទោះបីជាយ៉ាងនេះក្ដី! City នឹងប្ដូរគម្រោងនេះដោយព្យាយាមចុះកុងត្រាយកកីឡាករសញ្ជាតិបារាំងរូបនេះឲ្យបាន។ Riyad Mahrez នៅតែជាគោលដៅមួយបន្ទាប់ពីពួកគេបរាជ័យយកកីឡាករសញ្ជាតិអាល់ហ្សេរីកាលពីខែមករាខណៈដែល Eden Hazard ត្រូវបានប្រធានក្លឹប Man City ផ្ដល់យោបល់ឲ្យPep ទិញឲ្យបាន។
ទោះបីជាពិបាកយ៉ាងណាក៏ដោយលោក Pep នឹងព្យាយាមបញ្ចប់ការទិញដូរនេះឲ្យបានមុនWorld Cup បើមិនអញ្ចឹងទេ ស្ថានការណ៍អាចប្រែប្រួលហើយតម្លៃនឹងអាចមិននឹកស្មានដល់៕