ប្រភព The Sun បានរាយការណ៍ថាក្លឹបអ្នកមាន Manchester City នឹងអនុញ្ញាតឲ្យខ្សែការពារកណ្ដាល John Stones ចាកចេញពីក្លឹបដោយពេលចប់រដូវកាលនេះ។
ខ្សែការពារជម្រើសជាតិអង់គ្លេស មិនបានចូលលេងក្នុងឈុតជម្រើសដំបូង១១នាក់តាំងតែពីខែមករាមកម្ល៉េះ ទោះបីលេងក្នុងក្របខ័ណ្ឌ Premier League ឬពានអ្វីក៏ដោយ បន្ទាប់ពីមិនបានជាប់ការពេញចិត្តពីលោក Pep។
ក្លឹបគូប្រជែង Premier League របស់ Man City ពោលគឺ Liverpool និង Arsenal ត្រូវបានគេរាយការណ៍ថា ចង់ស្រោចស្រង់អតីតកីឡាករ Everton រូបនេះមកលេងក្នុងជម្រើសដំបូងវិញ ហើយ Man City ក៏បានពិចារណាផងដែរ។ កីឡាកររូបនេះត្រូវបានលោក Pep ទិញពី Everton ក្នុងតម្លៃ៤៧.៥លានផោនកាលពីឆ្នាំ២០១៦៕