តាមប្រភពព័ត៌មានជាច្រើនមកពីប្រទេសអ៊ីស្រាអែល លោក Idan Ofer មហាសេដ្ឋីរបស់អ៊ីស្រាអែលនឹងទិញក្លឹប Atletico Madrid ១៥% បន្ទាប់ពីលោកបានចូលជួបប្រជុំជាមួយថ្នាក់ដឹកនាំក្លឹបរបស់អេស្ប៉ាញមួយនេះ។
វាជាសករាជថ្មីរបស់ Atletico Madridហើយ។បន្ទាប់ពីក្រុមហ៊ុនចិន Wanda Group គ្រប់គ្រងមួយរយៈពេលមកពេលនេះដល់ជំហានដែលអ្នកមានលុយមកពីអ៊ីស្រាអែលចែកគ្នាគ្រប់គ្រងម្ដង។ លោក Idan Ofer ជាម្ចាស់ក្រុមហ៊ុន ’ Plus 500’នឹងទិញផ្នែកមួយរបស់ក្លឹប Atletico Madrid ឬអាចនិយាយថា១៥%នៃក្លឹបទាំងមូលជាការគ្រប់គ្រង់របស់លោក។ នេះបើតាមប្រភពកាសែតជាច្រើន។
នេះមានន័យថាអ្នកជំនួញអ៊ីស្រាអែលរូបនេះ នឹងក្លាយជាម្ចាស់មួយផ្នែកនៃក្លឹបលេងនៅ lLa ligaមួយនេះ។ កាសែតCacalist បានរាយការណ៍បុរសវ័យ៦២ឆ្នាំរូបនេះ មានទ្រព្យសម្បតិ្ត២.៦ពាន់លានដុល្លារ ហើយក្រុមហ៊ុនPlus 500 ក៏ជាម្ចាស់ឧបត្ដម្ភចម្បងគេរបស់ក្លឹប At, Madrid ដែរចាប់តាំងពីឆ្នាំ ២០១៥ ហើយកិច្ចព្រមព្រៀងមានតម្លៃដល់ទៅ ៤២.៥លានអឺរ៉ូក្នុងរយៈពេល៤ឆ្នាំ៕