ក្លឹបបិសាចក្រហម Manchester United នឹងបដិសេធលក់ Marouane Fellaini ក្នុងខែមករាខាងមុខ ហើយសុខចិត្តបាត់បង់ខ្សែបម្រើម្នាក់នេះដោយគ្មានតម្លៃខ្លួន។បើតាមប្រភពកាសែត Metro English បានចុះផ្សាយ។
ខ្សែបម្រើជម្រើសជាតិបែលហ្សិក នៅសល់កុងត្រាមិនដល់មួយឆ្នាំទៀតនោះទេ ស្របពេលកីឡាករបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លឹប។ ប៉ុន្តែតាមប្រភព Thr Guardian បញ្ជាក់ថា Jose Mourinho បដិសេធលក់កីឡាករវ័យ២៩ឆ្នាំរូបនេះ ក្នុងរដូវដោះដូរកីឡាករបើកទ្វាខាងមុខ ហើយពន្យាររហូតទាល់តែខ្សែបម្រើរូបនេះព្រមចុះកុងត្រា។ តែបើមិនចុះទេ សុខចិត្តឲ្យចេញពីក្លឹបដោយសេរីនៅឆ្នាំក្រោយ។
បច្ចុប្បន្ន អតីតកីឡាកររបស់ Everton ទទួលបានប្រាក់ថ្លៃហត់នឿយក្នុងមួយសប្ដាហ៍១២០០០០ផោន ប៉ុន្តែរូបគេចង់លេងក្នុងជម្រើសដំបូង ហើយក្លាយជាកីឡាករសំខាន់ម្នាក់នៅ Old Trafford។ ចំណែលកាលពីសប្ដាហ៍មុន Man Utd បានយល់ព្រមកិច្ចព្រមព្រៀងតម្លៃ៨លានផោនជាមួយ Betsiktas ហើយនឹងលក់ចេញក្នុងខែមករា។
Fellaini បានក្លាយជាកីឡាករសំខាន់ម្នាក់ របស់លោក Jose Mourinhoហើយគ្រូបង្វឹក ក៏ធ្លាប់បានសរសើរពីឆន្ទៈលេងរបស់ខ្សែបម្រើសក់ក្រញ៉ាញ់រូបនេះដែរ។ ហើយកាលពីខែមុនលោកក៏បាននិយាយថាបារម្ភពីស្ថានភាពកុងត្រារបស់ Fellaini ។
ខ្សែបម្រើដែលលោក David Moyes ទិញពី Everton កាលពីឆ្នាំ២០១៣រូបនេះ អាចមានសិទ្ធចុងកុងត្រាមុនកំណត់ជាមួយក្លឹបណាក៏បាន ហើយសិទ្ធមួយទៀតអាចចូលរួមជាមួយក្រុមក្នុង Premier League ណាមួយ មុនពេលចប់រដូវកាលនេះ៕