Barcelona នឹងមកកាន់ Santiago Bernabeu នៅថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកជ័យជម្នះលើក្រុមគូរប្រជែង Real Madrid ដើម្បីបន្តគម្លាតពិន្ទុក្នុងតារាង La liga។ ការប្រកួតនេះ នឹងចូលរួមដោយកីឡាករបើគិតជាលុយដល់ជាងមួយពាន់លានអឺរ៉ូ។
អ្នកគាំទ្របាល់ទាត់ក្នុងពិភពលោក ត្រូវបានផ្ដល់ឱកាសឲ្យទស្សនាការប្រកួតនេះបានទាំងអស់ ខណៈក្រុមទាំងពីរបានកំពុងរៀបចំក្រុមដែលមានកីឡាករសុទ្ធតែកំពូលៗ ដែលមានតម្លៃសរុបជាងមួយពានលានអឺរ៉ូ។
ចូលសាច់រឿងតែម្ដងទៅ! និយាយពី Real Madrid គឺ៖ Kelor Nava មានតម្លៃខ្លួន២៣.៩លានអឺរ៉ូ ខណៈដែលតំបន់ការពារមានតម្លៃសរុបជាង១៥០លានផោនគឺ Segio Ramos (៥២.៦លានអឺរ៉ូ), Raphael Varane (៣២.៦លានអឺរ៉ូ), Dani Carjaval (២២.៩លានអឺរ៉ូ)និង Marcelo (៤១.៩លានអឺរ៉ូ)។
ចំណែកតំបន់បម្រើរបស់ Real Madrid គឺ១៩៥.៧លានអឺរ៉ូ។ Casemiro (២៦.៩លានអឺរ៉ូ) Kroos (៥៩.៣លានអឺរ៉ូ), Modric (៥៤.៨លានអឺរ៉ូ), Isco (៥៤,៧លានអឺរ៉ូ)។ ចំណែកតំបន់ប្រយុទ្ធគឺ Cristiano Ronaldo (៨៦.៦លានអឺរ៉ូ) និង Benzema (៧១.២លានផោន)ដោយបន្ថែមកីឡាករបម្រុង២នាក់គឺ Gareth Bale និង Mateo Kovasic មានតម្លៃ១៥៧.៨លានអឺរ៉ូ។
ទោះបីជាកីឡាករសញ្ជាតិវែល ត្រូវលេងបម្រុងឬក៏ជាប់ជម្រើសដំបូង និងគិតសរុបមានប្រហែល ៥២៦លានអឺរ៉ូ។ ហើយបើបញ្ចូលគ្នាជាមួយ Barcelona សរុបតម្លៃ៤៧០.៥លានអឺរ៉ូគឺលើសមួយពាន់លានអឺរ៉ូឯណោះ។
ជម្រើសដំបូង១១នាក់របស់ លោក Ernesto Valverde នឹងមាន៖ Ter Stegen (២៥លាន), Sergi Roberto (២៧.៦លាន), Pigue (៣៦,៨) Vermaelen (១៧,៣)និង Jordi Alba (៣៦.៥លាន) ខណៈតំបន់ការពារសរុប របស់ Barcelona គឺ១៤៣.២លានអឺរ៉ូ។
តំបន់បម្រើ៖ Busquets (៥២,១), Rakitic (៤៧,៩), Paulinho (៣៤,៩) និង Iniesta (២៤)សរុប១៥៨,៩លានអឺរ៉ូ ខណៈកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតគឺ Lionel Messi (៩០.៨លានផោន)ជាមួយនឹងដៃគូ Luis Suarez (៧៧.៦លានផោ ដែលកីឡាករទាំងពីរនាក់នេះសរុប១៦៨.៤លានអឺរ៉ូ៕