សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបបានបើកការស៊ើបអង្កេតទៅលើក្លឹប Bayern Munich បន្ទាប់ពីក្រុមអ្នកគាំទ្រ បានបោះលុយក្លែងក្លាយលើទីលាន ហើយបានបង្ហាញផ្ទាំងបដារខុសលក្ខខណ្ឌក្នុងការតវ៉ា នឹងតម្លៃលក់សំបុត្រក្នុងការប្រកួត Champions League។
Bayern បានធ្វើដំណើរទៅកាន់ប្រទេសបែលហ្សិក ក្នុងការប្រកួតទី៥វគ្គជម្រុះតាមពូល Champions League ក្នុងរដូវកាលនេះហើយបានយកឈ្នះ Anderlecht ២-១ដោយការរកគ្រាប់បាល់របស់ Robert Lewandownski និង Coretin Tolisso។
ប៉ុន្តែឥរិយាបថរបស់អ្នកគាំទ្រ Baryen អាចធ្វើឲ្យពួកគេជួបបញ្ហា នៅពេលដែលពួកគេបានបោះលុយក្លែងក្លាយនៅលើទីលានមុនពេលប្រកួត ហើយបានដាក់ផ្ទាំងបដាដែលសរសេរថា: “100 €តើអ្នកពិតជាទទួលយកបានមែនទេ?”។
UEFA បានបញ្ជាក់ថានៅថ្ងៃព្រហស្សតិ៍ថា ការចោទប្រកាន់ទៅលើក្រុម Bayern គឺពីបទការចោលវត្ថុ និងលើកបដារខុសលក្ខខណ្ឌអនុញ្ញាត។ ករណីនេះនឹង ត្រួតពិនិត្យពីគណកម្មាវិន័យរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប៕