មានឱពុកជាកីឡាករល្បី មិនធានាថាកូនដែលលេងបាល់ទាត់ល្បីតាមឪពុកនោះទេ តែយ៉ាងណា កីឡាករ៨នាក់ខាងក្រោមនេះមានឈ្មោះល្បីជាងកាលឪពុករបស់ប្រកបអាជីពបាល់ទាត់ទៅទៀត។
Sergio Busquets
គឺជាកីឡាករសំខាន់បំផុតក្នុងតំបន់បម្រើរបស់Barcelona ក្នុងយុគសម័យជៅគជ័យបំផុតរបស់ក្លឹប។ ឪពុករបស់គាត់គឺជាអ្នកចាំទីរបស់ក្លឹបមានមូលដ្ឋាននៅទឹកដីCatalan ប៉ុន្តែគាត់មិនដែលបានចូលលេងជម្រើសដំបូងនោះទេ។
Paolo Maldini
គាត់គឺជាវិរបុរសរបស់AC Milan ហើយឪពុករបស់គាត់ក៏ជាកីឡាករលេងឲ្យក្លឹបមួយនេះតាំងពីឆ្នាំ១៩៥០ដល់១៩៦០ប៉ុន្តែមិនល្បីដល់គាត់ឡើយ។
Diego Forlan
គាត់ជាកីឡាករលេងក្នុងដំណែងប្រយុទ្ធល្អបំផុតម្នាក់របស់អ៊ុយរុយហ្គាយហើយគាត់ក៏ជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធល្បីរបស់អាមរិកខាងត្បូង Pablo Forlan ដែលលេងឲ្យក្លឹប Atletico Penarol និងSao Paulo។
Xabi Alonso
Perico Alonso គឺជាកីឡាករល្អបំផុតដែលលេងឲ្យក្លឹប Real Sociedadប៉ុន្តែកូនប្រុសរបស់គាត់គឺជាកីឡាករដែលល្បីខ្លាំងបំផុតនិងជួយ Liverpool, Real Madrid និងBayern Munich លើកពានជាច្រើនពិសេសពានលំដាប់ជម្រើសជាតិ។
Frank Lampard
ក្រុមគ្រួសារត្រកូល Lampardមានអ្នកស្នងដំណែងម្នាក់ឈ្មោះFrank Lampard ដែលបង្ហាញពីភាពជោគជ័យក្នុងក្លឹបChelsea និងជម្រើសជាតិអង់គ្លេសប៉ុន្តែឪពុករបស់គាត់គឺជាកីឡាករល្អបំផុតមួយរូបនៅក្លឹប west Ham។
Gonzalo Higuain
ឪពុករបស់គាត់ Jorge លេងនៅក្លឹបRiver Plate ពេញមួយងាជីពបាល់ទាត់ប៉ុន្តែ កូនរបស់គាត់លេងនៅក្លឹបល្បីៗក្នុងលោកដូចជា Real Madrid តាំងពីក្មេងហើយបច្ចុប្បន្នកំពុងរកគ្រាប់បាល់នៅក្របខណ្ឌ Serie A។
Thiago Alcantana
ឪពុករបស់គាត់ធ្លាប់ជាកីឡាករលេងនៅ World Cup 1994 ឲ្យប្រេស៊ីលប៉ុន្តែទម្រង់លេងរបស់គាត់ លេងឲ្យក្លឹបមិនអាចយកមកប្រៀបធៀបជាមួយនោះទេ។ Thiago លេងឲ្យBayern Munich បន្ទាប់ពីលេងនៅBarcelona៕
Pepe Reina
Miguel Reina គឺជាអ្នកចាំទីម្នាក់ល្បីរបស់Barcelona និងAt. Madrid ប៉ុន្តែកូនប្រុសរបស់គាត់ជោគជ័យចាច្រើននៅLa liga, Premier League និងSerie A។