ក្លឹបអ្នកមាននៅលីកកំពូលចិនគឺក្លឹប Tianjin Quanjian បានចូលរួមក្នុងចរចារ ចង់ទិញយកកីឡាករចំណាស់ពោរពេញទៅដោយបទពិសោធន៍គឺ Andre Iniesta របស់ក្រុម Barcelona។

ប៉ុន្តែការផ្តល់ជូនរបស់ពួកគេ ប្រហែលជាមានភាពចម្លែកបំផុតដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាមិនខាន។ ក្លិប ចិនមួយនេះបានស្នើទិញស្រាចំនួន 2 លានដបពីក្រុមហ៊ុនផលិតស្រាទំពាំងបាយជូររបស់ Iniesta ផ្ទាល់តែម្ដង ​ប្រសិនបើគាត់ព្រមចុះហត្ថលេខាលេងអោយក្រុមពួកគេ។​ ​

យោងតាមសារពត៍មាន​ The Sun ក្លឹប Tianjin Quanjian ហ៊ានអោយប្រាក់ឈ្នួលដ៏មហាសាលដល់ប្រធានក្រុម Barcelona រូបនេះ រហូតដល់៣០លានអឺរ៉ូក្នុង១ឆ្នាំ ។ បន្ថែមពីលើប្រាក់ពលកម្មនេះពួកគេនឹងទទួលទិញនូវស្រាទំពាំងបាយជូរ ដែលផលិតដោយក្រុមហ៊ុនរបស់ Iniesta ដែលមានឈ្មោះថា Bodega Iniesta ចំនួន២លានដបទុកជាចំណងដៃ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយបានផលិតស្រាជាច្រើនប្រភេទ និងត្រូវបាននាំយកទៅលក់នៅពាសពេញទ្វីបអឺរ៉ុប និងប្រទេសអង់គ្លេសផងដែរ។

Iniesta ត្រូវបានសារពត៍មានខ្លះអះអាងថា កំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ Manchester City បន្ទាប់ពីការ
មកដល់របស់ Philippe Coutinho អាចប៉ះពាល់ដល់កៅអីជម្រើសដំបូងរបស់គាត់៕

Besoccer