ខ្សែបម្រើប្រេស៊ីលរូបនេះនឹងធ្វើការផ្ទេរជាផ្លូវការទៅកាន់ទឹកដី Camp Nou នៅឆ្នាំ 2019 ដោយក្លឹប Barcelona បានចំណាយប្រាក់ 30 លានអឺរ៉ូសម្រាប់កីឡាកររបស់ក្រុម Gremio រូបនេះ។

ទោះជាយ៉ាងណាក៏ដោយកីឡាករវ័យ  21 ឆ្នាំ នឹងមិនចូលរួមជាផ្លូវការជាមួយក្រុមថ្មីរបស់ខ្លួនបានឡើយរហូតដល់ឆ្នាំ 2019 ។ Barca នឹងចំណាយប្រាក់ 30 លានអឺរ៉ូសម្រាប់តារាឆ្នើមរបស់ក្លឹបGremio រូបនេះ ដែលបានជួយអោយក្រុមឈ្នះពានរង្វាន់ដ៏ធំប្រចាំទ្វីបអាមេរិកខាងត្បូងគឺ Copa Libertadores កាលពីឆ្នាំមុន ជាមួយនឹងទឹកប្រាក់លើកទឹកចិត្តចំនួន 10 លានអឺរ៉ូបន្ថែមទៀត។

Arthur ត្រូវបានគេឃើញថតរូបដោយស្លៀកពាក់អាវរបស់ក្លិបយក្ស Catalanនៅក្នុងជំនួបមួយជាមួយលោកប្រធានផ្នែកកីឡារបស់ Barcelona គឺ Robert Fernandez កាលពីខែធ្នូឆ្នាំទៅ ដែលពេលនោះគេមកចរចារផ្ទាល់ ជាមួយក្លឹបទាក់ទងទៅនឹងការផ្ទេរទៅលេងនៅ Camp Nou ។

ហើយកាលពីថ្ងៃពុធ ប្រធានក្លឹប Gremio លោក Romildo Bolzan បានបញ្ជាក់ថា ការចុះហត្ថលេខា នឹងត្រូវធ្វើឡើយនៅ​ពេល​ឆាប់ៗនេះ។ការមកដល់របស់ Arthur ក៏មិនមែនជារឿងល្អនោះដែរ ដោយសារវាអាចធ្វើអោយប៉ះពាល់ ដល់កៅអីរបស់ Andre Gomez ដែលកំពុងមានទម្រង់លេងមិនសូវល្អស្រាប់ ។ Gomez កំពុងមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បានរូបគេដូចជា Manchester United និង Tottenham Hotspur ជាដើម។

Goal.com