ខ្សែ​ប្រយុទ្ធ​ស្លាប​ Heung min Son បាន​អះអាង​ថា​មាន់​ខ្នាយ​មាស​ Tottenham គ្មាន​ខ្លាច ​Juventus នោះ​ទេ ​ពេល​ពួក​គេ​ជួប​គ្នា​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២គ្នុង​កីឡដ្ឋាន​ Wembley។

កាល​ជើង​ទី​មួយ​Spurs ​បាន​ធ្វើ​ការ​វាយ​បក​យក​លទ្ធផល​ស្មើ​២-២​ទល់​នឹង​ម្ចាស់​ជើង​ឯក​អ៊ីតាលី​កាល​ពី​ខែ​មុន​ហើយ ​Son ជឿ​ថា​ ពួក​គេ​មាន​គន្លឹះ​ចាំ​បាច់​មួយ ​ដើម្បី​ឡើង​ទី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ។

“​ពួក​យើង​ពិត​ឃ្លាន​ណាស់​ ឃ្លាន​ជ័យជម្នះ​ យើង​មិន​បញ្ចប់​វា​ត្រឹម​នេះ​ទេ” សម្ដី​របស់​កីឡាករ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ដែល​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ឲ្យ​ក្រុម​លោក​Pochettino រដូវ​កាល​នេះ។

វា​ជា​ការ​ប្រកួត​ក្នុង ​Champions Leagueទល់​នឹង​ក្រុម​ខ្លាំង​មួយ ​ហើយ​ពិបាក​ខ្លាំង។ ​យើង​លេង​ក្នុង​ផ្ទះ​ប៉ុន្តែ​យើង​មិន​ខ្លាច​នោះ​ទេ។​ យើង​ត្រូវ​លេង​ការ​ប្រកួត​របស់​យើង​ មាន​ទំនុក​ចិត្ត​លេង​ប្រយុទ្ធ​ដូច​ដែល​យើង​ធ្លាប់​បាន​បង្ហាញ​ក្នុង​កីឡដ្ឋាន ​Wembley ដូច​រាល់​ដង។ នេះ​គឺ​រឿង​សំខាន់​បំផុត។ ​ពួក​យើង​ទន្ទឹង​រង​ចាំ​លេង​ជាមួយ​ក្រុម​ល្អ​ៗ ខ្លាំងៗ គូ​ប្រកួត​ដ៏​គ្រោះថ្នាក់​។​ ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​មាន​បរិយាកាស​ល្អ​អស្ចារ្យ​ហើយ​ខ្ញុំ​គិត​ថា​យើង​មាន​​ឱកាស​ល្អ​”

អ្នក​បាន​ឃើញ ​Tottenham លេង​ល្អ​ប៉ុណ្ណា​ហើយ​​។យើង​ពិត​ជា​ចង់​​លេង​ក្នុង​Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឬ​ឡើង​ផុត​ពី​នេះ​ទៀត។ យើង​ល្អ​គ្រប់​គ្រាន់​ ហើយ​​បើ​យើង​ឈ្នះ​មនុស្ស​គ្រប់​គ្នា​នឹង​មាន​មោទនភាព​ចំពោះ ​Tottenham ។ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ប្រសិន​បើ​គ្រូ​បង្វឹក​មិន​ដាក់​ខ្ញុំ​លេង​​ខ្ញុំ​គ្រាន់​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​ជា​មុន​ដើ​មិន​បាន​ប្ដូរ​ចូល​ឬ​អង្គុយ​កៅអី​បម្រុង​៩០​នាទី”