ក្លឹប​បិសាច​ក្រហម​បាន​សម្រេច​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​ស្លាប Adnan Januzaj  ​ទៅ​ឲ្យ​ ក្លឹប​អេស្ប៉ាញ​ក្នុង​តម្លៃ​៩.៧​លាន​ផោន​ នេះ​បើ​តាម​ប្រភព​គេហទំព័រ​ជិត​ស្និត​ manutdseason។

អាជីព​របស់​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​បាន​ធ្លាក់​ចុះ​ខ្លាំង ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​​ហើយ​ពេល​នេះ​ កីឡាករ​លែង​ស្ថិត​ក្នុង​គម្រោង​ជម្រើស​ដំបូង​របស់​លោក ​Jose Mourinho រដូវ​កាល​ក្រោយ​ខណៈ​ក្លឹប​ព្រម​ឲ្យ​រូប​គេ​ចាក​ចេញ​ក្នុង​តម្លៃ​ខ្លួន​ដ៏​ទាប​មួយ។

កុង​ត្រា​របស់​ Adnan Januzaj នៅ​សល់​សុពលភាព​មួយ​ឆ្នាំ​ទៀត​នៅ ​Old trafford ប៉ុន្តែ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​សម្រេច​ចិត្ត​លក់​ចេញ ​ហើយ​ក្រោយ​មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ចង់​បាន។ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​ចំណាយ​ពេល​១​រដូវ​កាល​ខ្ចី​ជើង​នៅ ​Sunderland ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​ Man Utd លោក David Moyes ប៉ុន្តែ​រូប​គេ​មិន​បាន​បង្ហាញ​ថ្វី​ជើង​បាន​ល្អ​​ ខណៈ​កាល​ពី​២​ឆ្នាំ​មុន​បាន​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ Dortmund ដែរ​តែ​នៅ​តែ​យ៉ាប់​ដដែល។

Roma មាន​ចំណាប់​អារម្មណ៍​ចង់​បាន​ក្នុង​រដូវ​ក្ដៅ​នេះ​ប៉ុន្តែ​តាម​ប្រភព​ france football បញ្ជាក់​ថា​ Red Devil បាន​យល់​ព្រម​ជាមួយ​ក្លឹប​ Real Sociedad លេង​ក្នុង​ La liga។

ក្រោយ​ដំឡើង​មក​ឈុត​ធំ​ក្នុង​រដូវ​កាល​២០១៣/១៤​ ​រូប​គេ​បាន​បង្ហាញ​ថ្វី​ជើង​បាន​ល្អ​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​តារា​បាល់ទាត់​ល្បី​នៅ​ថ្ងៃ​មុខ ​ប៉ុន្តែ​រូប​គេ​បែរ​ជា​ធ្លាក់​ទម្រង់​លេង​កែ​លែង​ឡើង​ទៅ​វិញ។ ក្នុង​ឆ្នាំ​នោះ​រូប​គេ​លេង​បាន​៣៥​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ហើយ​បើ​និយាយ​សរុប​ទាំង​អស់​រូប​គេ​លេង​បាន​៥០​ប្រកួត​រក​គ្រាប់​បាល់​បាន​៦​គ្រាប់៕