គ្រូបង្វឹក​ថ្មីលោក​ Peter Stoger​និយាយ​ថា​ Borussia Dortmund បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​ ក្នុងការ​ប្រកួត​ជាមួយ Mainz FC កាល​ពីថ្ងៃ​អង្គារ​

អ្នកចាត់​ការថ្មី​លោក​ Peter Stoger ​បាននិយាយ​ថាគោល​ដៅតែមួយ​គត់របស់​គាត់ គឺ​ចង់ធ្វើ​ឱ្យបានល្អ​សម្រាប់​ Borussia Dortmund បន្ទាប់​ពីគាត់​បានចាប់​ផ្តើម​ការកាន់​កាប់របស់​គាត់ជាមួយ​នឹងជ័យ​ជំនះ 2-0 ​ដែលត្រូវ​ការជា​ចាំបាច់​ កាលពី​ជួប​​ជាមួយ ​Mainz។

 

Sokratis Papastathopoulos និង Shinji Kagawa​រកបាន​ម្នាក់​មួយ​គ្រាប់​នៅតង់​ទី២ ខណៈ​ពេលដែល​គ្រូបង្វឹក​ជនជាតិ​អូទ្រីស​ចូលមក​ជំនួស​ដំណែង​គ្រូបង្វឹកចាស​លោក ​Peter Bosz​​ដែលត្រូវ​បានក្លិប​បណ្តេញ​ចេញ។ លោក Stoger បាន​ប្រាប់ទៅកា ន់Sky Sport Germany ថា​​៖” ខ្ញុំគឺមានបំណង​ចង់​បង្កើន​គុណភាព​របស់​កីឡាករឱ្យ​កាន់តែល្អ​។ មុន​ពេល​ប្រកួតមក​ដល់ ​ពួក​យើង​គឺ​មាន​អារម្មណ៍​តឹងតែង​ ប៉ុន្តែ​ជារួម​ពួកយើងគឺ​រីករាយនឹង​លទ្ធផល​”។

 

“នៅក្នុងតង់ទីមូយពួកយើងគីបានពិភាក្សា​គ្នា​ដើម្បី​ចំណុចខ្លះៗ​។ នៅក្នុងតង់​ទីពីរ​គឺធ្វើបាន​ល្អ​យើងអាច​គ្រប់គ្រង់ស្ថានភាព​បានច្រើន​ហើយ​ប្រហែលជា​ល្អជាងនេះនៅពេលខាងមុខ។ យើងបាន​បង្ហាញ​នៅក្នុង​ដំណាក់​កាល​មួយ​ដែលយើង​លេងបាន​យ៉ាងល្អ​ “៕