គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane បាន​អះអាង​ថា ​​Club World Cup គឺ​ជា​ពាន​សំខាន់​របស់ ​Real Madrid ទោះ​បី​ជា​ជិត​ដល់​ការ​ប្រកួត​ក្នុង​ជំនួប ​El Clasico ជាមួយ​នឹង ​Barcelona។

ការ​ចូល​រួម​លេង​ពាន​ FIFA Club World Cup នេះ​ Real Madrid ដែល​ជា​ម្ចាស់​ជើងឯក​អឺរ៉ុប​នឹង​ត្រូវ​ជួប​ក្រុម​ Al Jazira នៅ​ថ្ងៃ​ពុធ​នេះ ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​គឺ​មាន​ន័យ​ថា​មុន​ការ​ប្រកួត​ក្នុង ​El Clasico លើក​ទី​១​រយៈ​ពេល១០ថ្ងៃ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Zidane នៅ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​របស់​គាត់​សម្រាប់​ពាន​ Club World Cup ទោះ​បី​ជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម ក្នុង​ការ​ប្រកួត​ពាន​នេះ ​អាច​ជាប់​ពិន័យ​ក្នុង​ការ​ប្រកួត​លីក​ក៏​ដោយ។

 

វា​គឺ​ជា​ការ​ប្រកួត​ដែល​ក្រុម​យើង​ត្រូវ​រៀប​ចំ​ឲ្យ​ល្អ​បំផុត​ដើម្បី​ឈ្នះ​។​វា​មិន​មែន​ជា​ការ​ប្រកួត​ដែល​ងាយ​នោះ​ទេ” គាត់​និយាយ​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​នៅ​យប់​នេះ។

“​ដំបូង​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សិន​​យើង​គ្រាន់​តែ​គិត​ពី​ការ​ប្រកួត​ក្នុង​Club World Cup ប៉ុណ្ណោះ​មិន​មែន​El Clasico នោះ​ទេ“៕