Xabi Alonso ជឿថា Manchester City មិនអាចពិចារណាថាជាក្លឹបមួយដែលមានភាគរយខ្ពស់ឈ្នះពាន Champions League នោះទេ ពីព្រោះពួកគេមិនដែលឈ្នះ Champions League នៅឡើយហើយ Real Madrid នៅតែជាក្លឹបអាចឈ្នះច្រើនជាងគេដដែល។
អតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញបានចំណាយពេលលេងនៅ Real Madrid ជិត៥ឆ្នាំ មុនពេលចាកចេញទៅលេងនៅBayern Munich ហើយចូលនិវត្តន៍នៅទីនោះ។ គាត់ធ្លាប់ឈ្នះពាន Champions League ជាមួយ Real Madrid កាលពីឆ្នាំ២០១៤ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។
Liverpool នឹងត្រូវជួប Manchester City ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈដែល Real Madrid នឹងត្រូវជួប Juventus ហើយBayern Munich ជួប Sevilla ប៉ុន្តែ Alonso បាននិយាយតែពីក្លឹបយក្សអេស្ប៉ាញ Real Madrid តែប៉ុណ្ណោះ។
“ ពួកគេតែងតែជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពានគ្រប់យ៉ាង ប៉ុន្តែសម្រាប់ Champions League វិញគឺមានច្រើនបំផុត។ ខ្ញុំរីករាយដោយសារតែពួកគេលេងបានល្អបំផុតក្នុងពានមួយនេះ”។
លោកបានបន្តថា៖“ពួកគេមានឱកាសឈ្នះពាន Champions League ធំជាង Manchester City ដោយសារតែ City មិនដែលឈ្នះពាននេះនៅឡើយទេ”។
ដូចការគិត! ជម្រើសមនុស្សជាច្រើនគឺ Real Madrid ឈ្នះពានធំជាងគេបំផុតនៅអឺរ៉ុបមួយនេះ។ វាគឺជារដូវកាលដ៏ខកចិត្តមួយសម្រាប់ក្រុមរបស់លោក Zidane ។ ពួកគេកំពុងតាមពីក្រោយ Barcelona ១៥ពិន្ទុក្នុងLa liga ប៉ុន្តែ Alonso បានបដិសេធព័ត៌មានចុះចេញពីដំណែងរបស់ Zidane ។
“ Zidane បានបង្កើតទំនុកចិត្តក្នុងការដឹកនាំ ហើយគាត់បានសម្រេចចិត្តនូវអ្វីដែលគាត់ចង់បាន នៅពេលអនាគត បន្ទាប់ពីបានឈ្នះពានគ្រប់យ៉ាង”៕