លោក Jose Mourinho បាន​ផ្ដល់​ដំណឹង​ដល់​ថ្នាក់​ដឹកនាំ​​ Real Madrid និង​បង្ហាញ​បញ្ជី​កីឡាករ​ត្រូវ​ទិញ​នៅ​រដូវ​កាល​ក្រោយ ​ហើយ​ក្នុង​ចំណោម​នោះ​ មាន​ខ្សែ​ការពារ​៥​នាក់​ត្រូវ​បង្ហាញ​មុន​គេ ​ដើម្បី​យក​មក​ពង្រឹង​តំបន់​ការពារ​ដែល​កំពុង​ផុយ​ស្រួយ។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​កំពុង​ស្វែង​រក​ជម្រើស​មក​ពង្រឹង​តំបន់​ខាង​ក្រោយ ​ហើយ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ក្លឹប​ត្រូវ​យក​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ។ Jose បាន​ដាក់​ឈ្មោះ​ ខ្សែ​ការពារ​កណ្ដាល​របស់​ Real Madrid, Raphael Varane ទិញ​មក​ក្នុង​តម្លៃ​៤០​លាន​ផោន​ ក្រៅ​ពី​នេះ​មាន​ខ្សែ​ការពារ​ Toby Alderweireld និង​ខ្សែ​ការពារ ​Barcelona កីឡាករ​ Samuel Umtiti។ ​កីឡាករ ​Spursម្នាក់​ទៀត​គឺ​ Danny Rose មក​ជំនួស ​Luke Shaw ខណៈ ​Jose Gaya របស់​ក្លឹប​ Valencia ជា​ជម្រើស​ម្នាក់​ទៀត។

ជម្រើស​កីឡាករ​៥​នាក់​នេះ​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ទិញ​ ខណៈ​ Shaw, Matteo Darmain, និង ​Daley Blind កំពុង​ស្វែងរក​ក្លឹប​ថ្មី​នៅ​កាល​ក្រោយ។​ ចំណែក​កីឡាករ​តែង​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​មាន​ Phil Jones, Chris Smalling និង​ Victor Lindelof ក៏​ស្ថិត​ក្នុង​អនាគត​មិន​ច្បាស់​លាស់​ដែរ ​ប៉ុន្តែ​ Marcos Rojo និង​Eric Bailey មិន​អាច​នរណា​ដក​ចេញ​ពី​ក្លឹប​បាន​ឡើយ​ព្រោះ​ទើប​ត​កុង​ត្រា​ថ្មី៕