យើ​តាម​ប្រភព​សិក្សា​ថ្មី​ដោយ​ Comunica es Ganar ដែល​ស្រាវជ្រាវ​ចេញ​ពី​ឯកសារ​និង​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ជាង​១០០​ច្បាប់​និង​១០​ប្រភេទ​ផ្សេង​គ្នា Pep Guardiola បាន​ឡើង​ឈរ​លេខ​១​​ជំនួស ​Zidane ក្លាយ​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

ក្នុង​លំដាប់​ Top២០, Pep ទទួល​បាន​ពិន្ទុ(​៧៨.៤/១០០)​ឈរ​លេខ​១​ហើយ​បន្ទាប់​ពី​គាត់​គឺ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​របស់​Juventus លោក Massimiliano Allegri (៧៧.៥/១០០)​ហើយ ​Zidane បាន​លេខ​៣​មាន​ពិន្ទុ (៧៤.៩/១០០)។

លោក Jose Mourinho ឈរ​នៅ​លេខ​៦​ គ្រូ​បង្វឹក ​Barcelona លោក Ernesto Valvderde ឈរ​លេខ​៩​ Julen Lopetegui (គ្រូ​បង្វឹក​អេស្ប៉ាញ​)១០​និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក​លោក Roberto Martinez លេខ​១៦។

ចំណែក​គិត​តែ​ក្នុង​ពាន​La liga វិញ​ Zidane លេខ​១​ Simeone លេខ​២​ Ernesto Valverde លេខ​៣​ គ្រូ​បង្វឹក​Valencia; Macelino Garcia លេខ​៤​និង​លោក Eusebio Sacristan គ្រូ​បង្វឹក​ក្លឹប​Real Sociedad លេខ​៥។ ចំណែក​ចុង​ក្រោយ​គេ​ក្នុង​លំដាប់​លេខ​២០​គឺ​លោក Jose Gonzalez គ្រូ​បង្វឹក​ Malaga។​

លទ្ធផល​នៃ​ការ​សិក្សា​នេះ​មិន​វិភាគ​ទៅ​លើ​ភាព​ជោគជ័យ​តែ​មួយ​មុខ​នោះ​ទេ​គឺ​វា​ក៏​បាន​រួម​បញ្ចូល ​សីលធម៌ សមត្ថភាព​សម្រប​ខ្លួន​ទៅ​នឹង​​ទី​សាធារណៈ ​​ ឥរិយាបថ​របស់​គ្រូ​បង្វឹក​នីមួយៗ ​​ជាមួយ​នឹង​ភាព​ល្បីល្បាញ​ក្នុង​សង្គម៕

ប្រភព៖ MARCA ENGLISH