អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាតានតឹងខាងនយោបាយរវាងប្រទេសអង់គ្លេស និង រុស្សី ដែលអាចធ្វើអោយប៉ះពាល់ដល់ការប្រកួត Europa Leauge រវាងក្រុម Arsenal និង CSKA Moscow ។
ក្រុមកាំភ្លើងធំនឹងត្រូវបើកទ្វារកីឡដ្ឋាន Emirate ទទួលស្វាគមន៍ក្រុមជើងឯកមកពីរុស្សី CSKA Moscow ក្នុងជំនួប Europa League វគ្គ៨ក្រុមចុងក្រោយនាយប់ថ្ងៃព្រស្បហ៍នេះ ជើងទី១ រួចធ្វើនិងធ្វើដំណើរទៅទីក្រុង Moscow ដើម្បីលេងជើងទី២ នាថ្ងៃទី១២នេះ។
ខណៈការប្រកួតនិងធ្វើឡើងលើទឹកដីនៃប្រទេសទាំងពីរ វាបានបង្កអោយមានការព្រួយបារម្ភនិង ភ័យខ្លាចហេតុការណ៍
មិនល្អណាមួយកើតឡើង ។ ប្រទេសរុស្សីត្រូវបានអង់គ្លេសចោទប្រកាន់ពីបទធ្វើឃាតបុរសម្នាក់ ដែលជាអតីតអ្នកសើប
ការណ៍រុស្សី លើទឹកដីអង់គ្លេសដែលនេះជាការប្រព្រឹត្តិបទឩក្រិដ្ឋមួយយ៉ាងធំ។
លោក Wenger បាននិយាយថា៖” គ្មាននរណាដឹងថា និងមានរឿងអ្វីកើតឡើងនោះទេ។ វាជាបញ្ហានយោបាយការទូត
រវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា វានិងមិនប៉ះពាល់ដល់ការប្រកួតនេះទៅចុះ”៕
Mirror