ក្លឹបបាល់ទាត់ Chelsea បានសម្លឹងឃើញអ្នកចាត់ការថ្មីដែលគេជឿជាក់ថា និងអាចចូលមកជំនួសតំណែងគ្រូបង្វឹក
បច្ចុប្បន្នគឺលោក​ Antonio Conte នារដូវកាលក្រោយនេះ។

កៅអីរបស់លោក Conte នារដូវកាលនេះកំពុងតែរង្គោះរង្គើខ្លាំង តាំងពីដើមរដូវកាលមកដោយសារតែដឹកនាំក្រុមមិនបានល្អទាល់តែសោះ ជាពិសេសអស់ឱកាសទៅលេង Champion League ឆ្នាំក្រោយដោយសារកំពុងស្ថិតនៅលេខ៥តាមពីក្រោយ ក្រុមលេខ៤ Tottenham Hotspur រហូតដល់ ៨ ពិន្ទុ។

ម្ចាស់ក្លឹប Chelsea បានត្រៀមរួចហើយនឹងតែងតាំងលោក Massimiliano Allegri ជាគ្រូបង្វឹកថ្មី ដើម្បីនាំក្រុមទៅរកភាពខ្លាំងក្លាវិញ និងត្រៀមដណ្ដើមពាន Premier League សារជាថ្មី។ សម្រាប់គ្រូបង្វឹក Juventus នេះមិនមែនជារឿងថ្មីនោះទេ ដោយក្លឹបតោខៀវធ្លាប់ព្យាយាមនាំលោកមកកាន់អង់គ្លេសតាំងពី២ឆ្នាំមុនមកម្លេះ​ គឺមុនពេល Conte មកដល់ទៅទៀត។

UDINE, ITALY – APRIL 14: Head coach of Juventus Antonio Conte looks on during the Serie A match between Udinese Calcio and Juventus at Stadio Friuli on April 14, 2014 in Udine, Italy. (Photo by Dino Panato/Getty Images)

Metro