Real Madrid ​បាន​ត្រឹម​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​ជាមួយ​ At. Madrid ប៉ុណ្ណោះ​ក្រោយ​ប្រកួត​គ្នា​បាន​ត្រឹម​ស្មើ​មួយ​ទល់​មួយ​ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣១។

ក្នុង​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​ទោះ​បី​ជា​មាន​ឱកាស​ក៏​ដោយ​ ខណៈ​ដែល​ Asensio និង​Marcelo ទាត់​ត្រឹម​បុក​របារ​ទី​ប៉ុណ្ណោះ។ ​ចូល​វគ្គ​ទី​២​នាទី៥៣ Gareth Bale លើក​បាល់​ផ្លោង​ពី​តំបន់​ខាង​ឆ្វេង​ឲ្យ​ Ronaldo ទាត់​ Volley បញ្ចូល​ទី​បាន​សម្រេច​នាំ​មុខ​មុន។ នាំ​មុខ​នេះ​មិន​យូរ​ទេ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Antoine Griezmann រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​៥៧។

ក្រុម​ទាំង​ពីរ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឈប់​ឈរ​ពិសេស​ Real សម្រុក​ស្ទើរ​តែ​ពេញ​មួយ​ចំហៀង​ទៅ​ហើយ​តែ​មិន​អាច​បន្ថែម​គ្រាប់​បាល់​នោះ​ទេ​ខណៈ Ramos បាន​បាល់​ពិន័យ​ហ្វ្រីឃីក​មួយ​ដែរ​តែ​ Oblak​សង្គ្រោះ​បាន។​ លទ្ធផល​នេះ​បន្ត​ដល់​ចប់​ការ​ប្រកួត​យក​ម្នាក់​មួយ​ពិន្ទុ​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។

ចំណែក​ Ronaldo វិញ​គ្រាប់​បាល់​មួយ​នេះ​គឺ​ជា​ស្ថិតិ​នៃ​ការ​រក​បាន​១០​ប្រកួត​ជាប់​ៗ​គ្នា​ហើយ​ចាប់​តាំង​ពី​លេង​ពេញ​ Form ឡើង​វិញ​មក​ហើយ​មួយ​គ្រាប់​នេះ​ក៏​ជា​គ្រាប់​ទី​៦៥០​ក្នុង​អាជីព​បាល់​ទាត់​របស់​គិត​ទាំង​នៅ​ Sporting CP, Manchester United, ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​និង​ក្លឹប​ Real Madrid នេះ​ឯង។

 

[youtube id=”vIXL0PFmBKQ”]