Cristiano Ronaldo បានបង្កើតរឿងគួរឲ្យចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមិនអបអរគ្រាប់បាល់របស់ Isco ក្នុងការប្រកួតដែល Real Madrid ឈ្នះ Las Palmas ហើយមូលហេតុត្រូវបានបញ្ចេញឲ្យដឹងហើយ។
គ្រាប់បាល់នេះបានធ្វើឲ្យ Real Madrid ឈ្នះ Las Palmas ៣ទល់០ដោយមិនអាចតដៃរួច ខណៈគ្រាប់បាល់ទី៣នេះ បានពីទំនាក់ទំនងរបស់ Marco Asensio, Ronaldo, និងចុងក្រោយ Isco។ Ronaldo បានបញ្ជូនបាល់ពីស្លាបស្ដាំបោះកាត់តំបន់គ្រោះថ្នាក់ដោយបន្សល់បាល់ឲ្យ Isco បញ្ចប់ទីយ៉ាងងាយស្រួល ត្រឹមចម្ងាយ៧ម៉ែត្រ ហើយអបអរយ៉ាងសប្បាយ ប៉ុន្តែ Ronaldo ហាក់ស្ងាត់ស្ងៀម។
ប្រភព៖ El Chiriguito បញ្ជាក់ថា ការមិនអបអរគ្រាប់បាល់របស់ Ronaldo គឺថា ខ្សែប្រយុទ្ធវ័យចាស់អន់ចិត្ត និងគិតថា Isco គួរតែរត់មករកខ្លួន ហើយអបអរគ្រាប់បាល់នេះទាំងអស់គ្នា ដើម្បីបង្ហាញពីការអរគុណដែលគាត់បានបញ្ជូនបាល់យ៉ាងល្អឲ្យសម្រេចទី។ ប៉ុន្តែខ្សែបម្រើអេស្ប៉ាញបែជារត់អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុមដទៃទៀតទៅវិញ៕
[youtube id=”xqn8EcACBks”]