ពេល​នេះ​នរណាៗ​ក៏​ល្បី​ពី​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់ ​PSG គឺ ​Edinson Cavani, Neyma Jr., , និង ​Kylian Mbappe ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទូទៅ​ថា​ ជា​ខ្សែ​ប្រយុទ្ធ​ដៃគូ​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពបាល់ទាត់​អឺរ៉ុប​ ប៉ុន្តែ​ការ​ពិត​ មិន​ដូច​ការ​គិត​ឡើយ។

Image result for Nabil Fekir, Mariano Diaz and Memphis Depay

កាសែត ​Marca របស់​អេស្ប៉ាញ​បាន​រាយការណ៍​ថា​ ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់​របស់​ Lyon គឺ​ Nabil Fekir, Mariano Diaz និង​Memphis Depay បាន​កាន់​កំណត់ត្រា​ខ្សែ​ប្រយុទ្ធ​ដៃគូ​បី​នាក់​មាន​ឥទ្ធិពល​បំផុត​ក្នុង​រដូវ​កាល​នេះ ​ដោយ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ​ទាំង​បី​នាក់​របស់ ​PSG ក្នុង​ក្របខណ្ឌ​ Ligue 1។

Related image

កីឡាករ​ទាំង​បី​របស់ ​Lyon រក​បាន​គ្រាប់​បាល់​២៦​គ្រាប់​ក្នុង​រដូវ​កាល​ថ្មី​នេះ​ក្នុង​ Ligue 1 គឺ​មាន​ស្ថិតិ​គ្រាប់​​បាល់​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Cavani, Mbappe, Neymar របស់ ​PSG​ទៅ​ទៀត​ដែល​ទើប​រក​បាន​២៤​គ្រាប់។ ចំណែក​ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់​ Man City គឺ​ Aquero, Gabriel Jesus, និង ​Raheem Steling ឈរ​លេខ​៣​មាន​២២គ្រាប់ ហើយ Dybala, ​Higuain​ និង ​Juan Cuadrado របស់ ​Juventus រក​បាន​២១​គ្រាប់។

Image result for Nabil Fekir, Mariano Diaz and Memphis Depay

ខណៈ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់​ Lyon នេះ​កំពុង​ឡើង​ជើង​ខ្លាំង Fekir រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​១១​គ្រាប់​ក្នុង​១១​ប្រកួត​នៃ​ក្របខណ្ឌ​ Ligue 1។ ចំណែក​ Mariano កំពុង​តែ​ឡើង​ថ្វី​ជើង​រក​គ្រាប់​បាល់ ​ក្រោយ​មាន​ឱកាស​លេង​ពេញ​លេញ​​ បន្ទាប់​ពី​ Real Madrid អនុញ្ញាតិ​ឲ្យ​ចាក​ចេញកាល​ពី​ដើម​រដូវ​កាល​ ដោយ​រក​បាន​៩​គ្រាប់​ក្នុង​ចំណោម​១២​ប្រកួត​ក្នុង​លីក​។

ចំណែក​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​ Manchester United កីឡាករ ​Memphis Depay ក៏​រក​ឃើញ​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​ដោយ​រក​បាន​៦​គ្រាប់​ក្នុង​ចំណោម​១១​ប្រកួត​។ បើ​និយាយ​ពី​សរុបគ្រាប់​បាល់​ទាំង​អស់​ដែល​ក្រុម​កីឡាករ ​Lyon រក​បាន​គឺ​៣២​គ្រាប់​ក្នុង ​Ligue 1 ឆ្នាំ​នេះ​ ខណៈ​អត្រា​៨១.២៥%រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ទាំង​បី​ខាង​លើ៕