ឪពុក​របស់​ខ្សែ​ប្រយុទ្ធ​កង់សឺកួរ​ Real Madrid កីឡាករ​ Alvaro Morata បាន​លើ​ឡើង​ថា​ Manchester United គឺ​ជា​ក្លឹប​តែ​មួយ​គត់​ដែល​អាច​ទិញ​យក​កូន​ប្រុស​របស់​គាត់​នៅ​លេង​បាន​​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ប្ដូរ​ចូល​នៅ​ជិត​ចប់​ការ​ប្រកួត ​ក្នុង​យប់​មួយ​ដែល​ Real Madrid ឈ្នះ​ Juventus ១-៤​លើក​ពាន ​Champions League ហើយ​រូប​គេ​ក៏​ជា​កីឡាករ​ មាន​ព័ត៌មាន​ជាប់​ទាក់ទង​ក្នុង​ប្ដូរ​ទៅ​លេង​នៅ​ Manchester United ផង​ដែរ។

AC Milan និង ​Chelsea ក៏​មាន​ព័ត៌មាន​ចចាមអារ៉ាម​ ថា​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ ប៉ុន្តែ​ United ​គឺ​ជា​ក្លឹប​បង្ហាញ​ការ​ចង់​បាន​ខ្លាំង​ជាង​គេ​បំផុត​។ របាយការណ៍​ពី ​Football Italia ដែល​សរសេរ​ដោយ​លោក  Paco Gonzalez  បាន​បញ្ជាក់​ច្បាស់​ថា​៖” ខ្ញុំ​ដឹង​យ៉ាង​ជាក់​ច្បាស់​ថា​ Manchester United គឺ​ជា​ក្លឹប​ដែល​ចង់​បាន ​Morata ហើយ​ក៏​គ្មាន​នរណា​ផ្សេង​ទៀត​ដែរ។”

អញ្ចឹង​ហើយ​បាន​លោក Alfonso Morata ឆ្លើយ​តប​មក​វិញ​ថា​៖” តើ​អ្នក​ដឹង​ដោយ​របៀប​ណា​? ខ្ញុំ​អាច​​និយាយ​បាន​ថា​អ្នក​គឺ​ជា​អ្នក​កាសែត​ដ៏​ល្អ​ម្នាក់ ​​ប៉ុន្តែ​ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ។ ”

បិសាច​ក្រហម​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​បន្ទាប់​ពី ​Zlatan Ibrahimovic មិន​ទាន់​ប្រាកដ​ការ​ជា​សះស្បើយ​ពី​របួស​​ ហើយ​កុង​ត្រា​ក៏​ជិត​នឹង​ផុត​កំណត់​​តែ​លក្ខខ័ណ្ឌ​នៃ​កុង​ត្រា​កីឡាករ​របួស​ត្រូវ​បន្ត​នៅ​ក្លឹប​បន្ត​ក្នុង​រដូវ​កាល​ក្រោយ៕