Theo Hernabdez ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​ ​ក្នុង​បង្ហាញ​មុខ​ខ្សែ​ការពារ​ចំណូល​ថ្មី​  Theo Hernandez ​ដោយ​បាន​ផ្ទេរ​ចេញពី​ ​At. Madrid មក​ Real Madrid ក្នុង​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​កីឡដ្ឋាន​ Estadio Santiago Bernabeu  វេលា​ម៉ោង​១៣​និង​០០​នាទី​(ម៉ោង​ក្នុង​ប្រទេស​អេស្ប៉ាញ)។

ខ្សែ​ការពារ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល ​Real Madrid ​ទិញ​បាន​ក្នុង​រដូវ​ក្ដៅ​នេះ​ ហើយ​រូប​គេ​នឹង​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​ជា​មុន​សិន​ មុន​ពេល​បង្ហាញ​ខ្លួន​លើក​ទីលាន​ដោយ​ពាក់​អាវ​ជា​ផ្លូវ​ការ​របស់​ក្លឹប។ រហូត​ដល់​ថ្ងៃ​ទី​១០​កក្កដា​នេះ ​​ខ្សែ​ការពារ​ស្លាប​ឆ្វេង​នឹង​ចាប់​ផ្ដើម​ប្រកួត​មិត្តភាព​ មុន​បើក​រដូវ​កាល​​ជាមួយ​លោក Zinedine Zidane នឹង​មិត្ត​រួម​ក្រុម​ថ្មី។

ការ​ផ្ទេរ​នេះ​បាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​ខែ​មេសា​ហើយ ​AT. Madrid នឹង​ទទួល​បាន​​ទឹក​ប្រាក់​២៦​លាន​ផោន ​ពី​ការ​លក់​កីឡាករ​ ខណៈ​២​លាន​ដុល្លារ​ទៀត​ជា​តម្លៃ​ទិញ​ផ្ដាច់​កុង​ត្រា៕