UEFA បានបញ្ចេញក្រុមកីឡាករលេងល្អជាងគេក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ឈុតក្នុង៨ក្រុមដំបូងដែលបានប្រកួតរួចហើយ។
ក្នុងតំបន់ការពារ ក្រុម Liverpool និង Porto ដែលលេងស្មើគ្នា០-០នៅកីឡដ្ឋាន Anfield ត្រូវបានជ្រើសរើស។ Iker Casillar បង្ហាញទម្រង់លេងល្អជាងគេដោយទប់ពីការទាត់បញ្ចូលទីរបស់ក្រុមខ្សែប្រយុទ្ធ Liverpool ។ ក្នុងនោះខ្សែការពារកណ្ដាល Felipeមិត្តរួមក្រុមរបស់ Casillas ក៏ត្រូវបានជ្រើសរើសផងដែរ។
ខ្សែការពារ Liverpool ២រូបគឺ Alberto Moreno និង Dejan Lovren ព្រមទាំងខ្សែការពារ Michael Lang ទោះមិនបានរក្សា Clean Sheet តែឲ្យ Basel ឈ្នះ Man City ដោយរកបានមួយគ្រាប់ផងដែរ។
ក្នុងតំបន់បម្រើ នៅមានកីឡាករ Mohamed Elyounoussi រួមជាមួយ Heung Min-Son និង Casemiro។ ខណៈកីឡាករទាំងនេះសុទ្ធតែរកបានគ្រាប់បាល់បាន។ ក្នុងតំបន់ប្រយុទ្ធ Paulo Dybala និង Gonzalo Higuainរកបានគ្រាប់ជ័យជម្នះឲ្យJuventus ស្របពេល Cristiano Ronaldo រកបានគ្រាប់ពេល Real Madrid ឈ្នះPSG៕