ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ ​Europa League កាល​ពី​ល្ងាចមិញ​ ក្រុម​Arsenal ​ត្រូវ​ប៉ះ​គីឡូ​ធ្ងន់​ជាង​គេ​ក្នុង​វគ្គ​នេះ​គឺ​ AC Milan។

ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១២​ នៅ​យុទ្ធនាការ Champion League​ ដោយ​កាល​នោះ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់ ​AC Milan គឺ​Gennaro Gattuso នៅ​លេង​ជា​កីឡាករ​នៅ​ឡើយ​ ដោយ​បាន​លត់ ​Arsenal ​យ៉ាង​ចាស់​ដៃ​៤​ទល់​និង​០​ នៅ​ទឹក​ដី​ San Siro មុន​ និង​ត្រូវ​គេ​លត់​វិញ​៣​ទល់​០​ នៅ​កីឡដ្ឋាន​ Emirate។

ចំណែក​អតីត​ជើង​ឯក​រង​UEFA Champion League កាល​ពី​ឆ្នាំ២០១៤​ និង​២០១៦​ Athletico Madrid ត្រូវ​ជួប​ក្រុម​លំដាប់​មធ្យម​ពី​រុស្សី​គឺ ​Lokomotiv Moscow និង​ក្រុម Dortmund ត្រូវ​ប៉ះ RB Salzburg។ ការ​ប្រកួត​វគ្គ​១៦​ក្រុម​នឹង​ចាប់​ផ្ដើម​លេង​ជើង​ទី​១​ នៅ​ថ្ងៃ​ទី​៨​ និង​ជើង​ទី​២ ​នៅ​ថ្ងៃ​១៥​ ខែ​មិនា​ខាង​មុខ​នេះ។
លទ្ធផល​ចាប់​គូ​ទាំង​អស់៖

Source: goal.com