Real Madrid ហាក់មិនសូវបារម្ភប៉ុន្មានទេ អំពីការបញ្ចប់ការប្រកួតជម្រុះក្នុងពូល H ឈរចំណាត់ថ្នាក់លេខ២ពីក្រោមSpurs ក្នុង Champions League។ រាប់ចាប់ពីការឈ្នះពាននេះ៦ដងចុងក្រោយ Los Balincos មានពីរដងដោយការបញ្ចប់ដោយចំណាត់ថ្នាក់ទី២ក្នុងពូល។
ក្នុងចំណោមការលើកពាន២ដងដោយក្រុមឈរកំណត់ថ្នាក់លេខ២នេះគឺមានមួយ កាលពីរដូវកាលមុនក្នុងទីក្រុង Cardiff City។ ស្ដេចសរឈរលេខ២ក្រោយក្រុមអាល្លឺម៉ង់ Borussia Dortmund មុនពេលជួប Napoli នៅវគ្គ១៦ក្រុមចុងក្រោយហើយឈ្នះពួកគេដោយលទ្ធផល៦-២ ដល់វគ្គផ្ដាច់ព្រ័ត្រឈ្នះ Juventus ៤-១។
មួយទៀតគឺកាលឆ្នាំ១៩៩៩-២០០០ដែលរដូវកាលនោះ Real Madrid បញ្ចប់វគ្គជម្រុះក្នុងពូលឈរលេខ២ពីក្រោម Bayern Munich។ កាលនោះ Champions League បែងចែកពូល២ដងដោយឈ្នះ Bayern Munich ទាំង២ដងហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះ Man Utd ៣-២សរុបគ្រាប់បាល់ទាំងពីរជើង។រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ ពួកគេបំបាក់ក្លឹបValencia លើកពានតែម្ដង។
ចំណែកការលើកពាន៤ដងក្នុងចំណោម៦ដងចុងក្រោយតាមរូបមន្តបច្ចុប្បន្ននេះគឺ Real បានមកពីការឈរលេខ១ក្នុងពូល។ដូច្នេះហើយ តាមការសន្និដ្ឋានបានឲ្យដឹងថា Real Madrid មិនសូវបារម្ភពីការបញ្ចប់លេខមួយឬលេខពីរ ក្នុងវគ្គជម្រុះតាមពូលនោះពេកទេ។
ចុះរដូវកាល២០១៧-២០១៨នេះ ខណៈដែល Realលេខ២ត្រូវឈរក្រោម Tottenhamដែលឈរលេខ១ក្នុងពូល H តើអាចបន្ថែមកំណត់ត្រានេះបានដែរឬទេ?