Zinedine Zidane បាន​បញ្ជាក់​ថា​លោក​គ្មាន​បញ្ហា​ជាមួយ ​Bale បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​វែល ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បម្រុង​ក្នុង​ការ​ប្រកួត​ដែល ​Real Madrid ស្មើ​ជាមួយ ​Atletico Bilbao។

Madrid នឹង​ត្រឡប់​ទៅ​លេង​នៅ​ក្នុង​ Champions League ជើង​ទី​១​ជាមួយ​ Bayern Munich នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​បន្ទាប់​ ខណៈ​ដែល​ការ​ប្រកួត​ជាមួយ Atletic គឺ​ជា​ការ​ចូល​លេង​បម្រុង​លើក​ទី​មួយ​បន្ទាប់​ពី​ចូល​លេង​បម្រុង​ដូចគ្នា​កាល​ជួប​ Juventus ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

Bale បាន​ចូល​លេង​ក្នុង​រយៈ​ពេល​២០​នាទី​ដែល​នៅ​សល់​ខណៈ​ដែល ​Real Madrid ​តាម​ស្មើ​ក្រុម​ Bilbao ក្នុង​កីឡដ្ឋាន​ Santiago Bernabeu ។ ក្នុង​ករណី​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​និយាយ​ថា​៖” ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ជាមួយ​Bale ទេ។ គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​ដែល​របស់​Real Madrid ។ គាត់​មិន​បាន​ចូល​លេង​ជម្រើស​ដំបូង​ពេល​នេះ​​ព្រោះ​តែ​មាន​អ្នក​ដទៃ​លេង​ល្អ​ជាង​គាត់​ហើយ​ធ្វើ​បាន​ល្អ​ដូច​គ្នា។ អ្នក​នៅ​តែ​សួរ​ខ្ញុំ​ប៉ុន្តែ​របស់​ខ្ញុំ​នឹង​មិន​ផ្លាស់ប្ដូរ​នោះ​ទេ”៕