Jose Mourinho បានបង្ហាញថា Toni Kroos គឺជាកីឡាករម្នាក់គត់ដែលលោកចង់ចុះកុងត្រាសម្រាប់ Manchester United ទោះបីជាលោកនៅមានជម្រើសច្រើនក្នុងការទិញកីឡាករមកពង្រឹងតំបន់បម្រើក៏ដោយ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់គឺជាអ្នកគាំទ្រតារាបាល់ទាត់ Real Madrid ម្នាក់នេះហើយជឿថាគាត់អាចនឹងជាកម្លាំងបន្ថែមដ៏ល្អឥតខ្ចោះក្នុងតំបន់បម្រើកណ្ដាលរបស់ Manchester United ។ Jose ពិបាកខ្លាំងក្នុងការធ្វើឲ្យមានតុល្យភាពជាមួយនឹងជម្រើសបច្ចុប្បន្នខណៈដែល Nemanja Matic និង Paul Pogba មិនអាចបង្ហាញទម្រង់លេងល្អអស់ពីសមត្ថភាពហើយគ្រូបង្វឹកបិសាចក្រហមរូបនេះ ចង់បន្ថែមកីឡាករម្នាក់ទៀតដែលមានសមត្ថភាពប្រហាក់ប្រហែលមកជួយ។
Michael Carrick ចូលនិវត្តន៍ទៅហើយហើយ Mourinho នឹងបន្ថែមខ្សែបម្រើលំដាប់កំពូលទៅក្នុងបញ្ជីកីឡាករហើយមានតែKroos ហ្នឹងហើយដែលសាកសមឥតខ្ចោះ។ នេះបើតាមប្រភព Independent បានបញ្ជាក់កាលពីព្រឹកមិញ។ ទោះបីជាយ៉ាងនេះក្ដី! ការរក្សាដំណែងឈានមុខគេក្នុងការចុះកុងត្រាយកអតីតខ្សែបម្រើ Bayern Munich រូបនេះពិតជាពិបាកហើយJose ក៏ទទួលស្គាល់ពីការមកដល់របស់ខ្សែបម្រើNapoli កីឡាករ Jorginho ផងដែរ។
កីឡាករជម្រើសជាតិអ៊ីតាលីដែលស្ថិតក្នុងការចង់បានរបស់Liverpool ត្រូវបានគេដឹងថាជាជម្រើសមួយល្អបន្ទាប់ពីKroos។ ប្រសិនបើ United មិនអាចចុះកុងត្រាយកកីឡាកររបស់Napoli រូបនេះបញ្ជីកីឡាករបន្តបន្ទាប់ដែលក្លឹបបានកត់ទុករួចហើយមានដូចជា៖ Julian Weiglរបស់ Borussia Dortmund , Carlos Soler របស់ Valencia និង Fred របស់ Shakhtar Donetsk៕