ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ខិត​ជិ​មក​ដល់​ហើយ​នោះ​ ពិភពលោក​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ទទួល​ព្រឹត្តិការណ៍​នេះ​យ៉ាង​អន្ទះសា​។​ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​៨​នេះ​គឺ​ខ្លាំងៗ​ជាង​ក្រុម​ក្នុង​World Cup ទៅ​ទៀត។

ទោះ​បី​វា​ជា​ការ​ប្រកួត​មិត្តភាព​​ហើយ​មាន​គូរ​ខ្លះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល​​តែ​ពេល​នេះ​គឺ​ជា​ឱកាស​ក្រុម​ទាំង​៨​ល្អ​បំផុត​ក្នុង​លោក​ប៉ះ​គ្នា​ហើយ​។ ក្នុង​នោះ​មាន​២​ក្រុម​យក្ស​២​មិន​បាន​ទៅ​លេង​World Cup ក៏​ជួប​គ្នា​ក្នុង​មិត្តភាព​នេះ​ដែរ​គឺ​ហូឡង់​និង​អ៊ីតាលី។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទាំង​អស់​​ខណៈ​ដែល​អាល្លឺម៉ង់​ទទួល​ភ្ញៀវ​អេស្ប៉ាញ បារាំង​ជួប​កូឡុំប៊ី អាហ្សង់ទីន​លេង​ជាមួយ​អ៊ីតាលី​ហើយ​អង់គ្លេស​​ត្រូវ​ជួប​ហូល្លង់​ហើយ​ប្រិយមិត្ត​នឹង​បាន​ឃើញ​កីឡាករ​លំដាប់​ពិភពលោក​ដូច​ជាៈ Thomas Muller, Andres Iniesta, Gigi Buffon, Lionel Messi, Antoine Griezmann, និង James Rodriguez,…..។

ជំនួប​នេះ​មិន​ទាន់​បញ្ចប់​ទេ​ដោយ​​Cristiano Ronaldo ត្រូវ​នាំ​ព័រទុយហ្គាល់​ទៅ​ជួប​ហូឡង់​នៅ​ថ្ងៃ​ចន្ទ​ហើយ​នៅ​ថ្ងៃ​អង្គា​មាន​៣​គូរ​ទៀត​គឺ​អង់គ្លេស​-អ៊ីតាលី, អាល្លឺម៉ង់-ប្រេស៊ីល​ និង​ អេស្ប៉ាញ- អាហ្សង់ទីន។បែលហ្សិក មិកស៊ិក និង​ក្រូអាស៊ី​បញ្ចេញ​សកម្មភាព​នៅ​សប្ដាហ៍​ក្រោយ​មួយ​ទៀត៕