លោក Jose Mourinho បាន​សរសើរ​​ពី​គុណភាព​របស់​ Victor Lindelof​ ដែល​រូប​គេ​នឹង​នាំ​យក​បង្ហាញ​ក្នុង​ក្រុម​បិសាច​ក្រហម ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ ទើប​ចុះកុង​ត្រា​ផ្លូវការ​ជាមួយ​ក្លឹប​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

Lindelof​មាន​វ័យ​២២​ឆ្នាំ​ មាន​ព័ត៌មាន​ផ្ទេរ​មក​លេង​នៅ​ Old Trafford កាល​រដូវ​កាល​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​មកម្លេះ ហើយ​បិសាច​ក្រហម​បាន​សម្រច​ជោគជ័យ​កក្នុង​ការ​ចុះ​កុង​ត្រា​អតីត​កីឡាករ Benfica រូប​នេះ ​ខណៈ ​Chelsea ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​ផង​ដែរ។

លោក Jose កំពុង​បង្កើន​ភាព​ខ្លាំង​ឲ្យ​ក្លឹប ​សម្រាប់​រដូវ​កាល​ក្រោយ​ ដោយ​បន្ថែម​កីឡាករ​មាន​គុណភាព​ខ្ពស់​ ទៅ​ក្នុង​ក្រុម​ហើយ​លោក​បាន​ជឿ​ថា​ ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ស៊ុយអែត ​នឹង​ជា​ការ​បន្ថែម​ដ៏​អស្ចារ្យ​ទៅ​ក្នុង​ជួរ​ការពារ​។

“ Victor គឺ​ជា​កីឡាករ វ័យក្មេង​មាន​ទេពកោសល្យ​បំផុត ហើយ​គាត់​នឹង​ជា​តម្លាំង​សំខាន់​សម្រាប់​ក្លឹប​” Mourinho និយាយ​ក្នុង​កិច្ច​ចុះ​ព្រម​ព្រៀង។

“ រដូវ​កាល​មុន​របស់​ពួក​យើង​បង្ហាញ​ថា​ យើង​ត្រូវ​ការ​ជម្រើស​ និង​សមត្ថភាព​ដើម្បី​បន្ថែម​តំបន់​ខ្វះខាត​  ហើយ​ Victor គឺ​ជា​កីឡាករ​ដំបូង​ត្រូវ​មក​ចូល​រួម​ជាមួយ​ពួកយើង​មុន​គេ​ក្នុង​រដូវ​កាល​នេះ។ ខ្ញុំ​ដឹង​ថា​ក្រុម​កីឡាករ​ដ៏​អស្ចារ្យ​របស់​ពួក​យើង ​នឹង​ស្វាគមន៍​គាត់​ ហើយ​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​ក្នុង​ក្រុម​របស់​យើង។”

Man Utd ក៏​រំពឹង​ថា​ទទួល​ជោគជ័យ​ក្នុង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ Alvaro Morata នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕