ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩​របស់ ​Chelsea កីឡាករ​ Alvaro Morata និយាយ​ថា​​រូប​គេ​ស្វែងរក​ដៃគូ​ល្អ​សម្រាប់​អាជីព​បាល់ទាត់​នៅ ​Chelsea នោះ​គឺ​ Eden Hazard ហើយ​ថែម​ទាំង​គិត​ថា​កីឡាករ​បែលហ្សិក​រូប​នេះ​ ជា​កីឡាករ​ល្អ​បំផុត​លេខ​៣ ​ក្នុង​ពិភពលោក។

Morata names the Chelsea star he believes is among 'three best players in the world'

កីឡាករ​វ័យ​២៤​ឆ្នាំ​ បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​បន្ទាប់​ពី​ចូល​រួម​ជាមួយ​Chelsea ដោយ​ចាក​ចេញ​ពី ​Real Madrid ក្នុង​រដូវ​កាល​នេះ​ដោយ​រក​បាន​៧​គ្រាប់​ក្នុង​ការ​ចូល​លេង​៨​ប្រកួត​ដំបូង​ឲ្យ​Chelsea។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! គាត់​មិន​ទាន់​ បាន​ចំណាយ​ពេល​វេលា​ដ៏​អស្ចារ្យ​ណា​មួយ​លើ​ទី​លាន​ជាមួយ​Hazard នៅ​ឡើយ​ទេ​​ដោយ​សារ​ទើប​ជា​ពី​របួស​​ហើយ​បាន​ចូល​លេង​ត្រឹម​កីឡាករ​បម្រុង​សិន​ប៉ុណ្ណោះ។

Morata names the Chelsea star he believes is among 'three best players in the world'

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! ​Morata នៅ​តែ​សរសើរ​ពី​គុណភាព​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​​ដោយ​និយាយ​ថា​រូប​គេ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់ ​ក្នុង​ការចាប់​ដៃគូ​ប្រយុទ្ធ​ជាមួយ​Hazard ហើយ​រូប​គេ​អាច​លេង​យល់​ចិត្ត​គ្នា​បាន​យ៉ាង​ឆាប់​រហ័ស។

កាសែត​ Metro បាន​ស្រង​សម្ដី​របស់​កីឡាករ​អេស្ប៉ាញ​ដូច​នេះ៖ “ វា​មិន​ពិបាក​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការ​លេង​ជាមួយ​កីឡាករ​បែប​ដូច​ជា​គាត់​នេះ។​គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​ទី​ក្នុង​ពិភពលោក​។ វា​ពិត​ជា​ងាយស្រួល​ក្នុង​ការ​លេង​ជាមួយ​គាត់​”