ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ​នឹង​លេង​បាន​១០០​ប្រកួត​ឲ្យ​Barcelona ពេល​ជួប​ក្រុម​ Girona ក្នុង​ La liga ហើយ​លើស​ពី​នេះ​ រូប​គេ​បាន​និយាយ​ពី​អាជីព​បាល់ទាត់​របស់​ខ្លួន​ពេល​មក​លេង​នៅ​អេស្ប៉ាញ។

ពេល​អ្នក​រាយការណ៍​ព័ត៌មាន​សួរ​ថា​តើ​ខ្សែ​ការពារ​និង​អ្នក​ចាំ​ទី​រូប​ណា​ដែល​លោក​គិត​ថា​ធ្វើ​ឲ្យ​អាជីព​បាល់ទាត់​នៅ​អេស្ប៉ាញ​ ជួប​ការ​ពិបាក​ហើយ​​ Luis Suarez មិន​ស្ទាក់ស្ទើរ​ក្នុង​ឆ្លើយ​នោះ​ទេ។

Image result for Sergio Ramos vs Suarez

“ Sergio Ramos គឺជា​ខ្សែ​ការពារ​ដែល​តឹង​តែង​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ត​ទល់​។​ គាត់​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ ហើយ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ជា​ច្រើន​”។ Luis Suarez ធ្លាប់​ទាត់​បញ្ចូល​ទី​ក្រុម​ Real Madrid ទាំង​ក្នុង​ទឹក​ដី​ Camp Nou និង​ Bernabeu ដោយ​ការ​ប្រកួត​ទាំង​នេះ​តែង​តែ​មាន​ Serigo Ramos លេង​ត​ទល់​រហូត។

Image result for Carlos Kameni vs Suarez

ពេល​ដែល​សួរ​ថា ​នរណា​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ដែល​លោក​ធ្លាប់​ជួប​ប្រទះ​ ហើយ​គាត់​និយាយ​៖” Carlos Kameni, ខ្ញុំ​មិន​ដែល​ស៊ុត​ទម្លុះ​ដៃ​ដ៏​ស្អិត​របស់​គាត់​បាន​ម្ដង​ណា​ឡើយ​។ Kameni គឺ​ជា​អតីត​អ្នក​ចាំ​ទី​របស់ ​Malaga កាល​ពី​រដូវ​កាល​មុន​ហើយ​រូប​គេ​ទើប​តែ​ប្ដូរ​ចេញ​ទៅ​លេង​នៅ​ទួរគី​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​។

អ្នក​ចាំ​ទី​រូប​នេះ​បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​នាក់​ខក​ចិត្ត​មិន​ស្ទើរ​ទេ​ហើយ​ក្នុង​នោះ​ក៏​មាន​ Suarez ដែរ។ អាជីព​នៅ ​Malaga រូប​គេ​របូត​គ្រាប់​បាល់​ត្រឹម​តែ​៨៧​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ ឲ្យ​ Malaga ១១៣​ប្រកួត៕