ក្រុម​ PKNP នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង ​Johor Darul Tazim ក្នុង​ការ​ប្រកួត​លើ​ទី​២​ ក្នុង​ពាន​រង្វាន់ Unifi Super League ២០១៨​ ក្នុង​កីឡដ្ឋាន Tan Sri Dato’ Haji Hassan Yunos Stadium​យប់​នេះ​វេលា​ម៉ោង​៨​និង​០០​នាទី។

និយាយ​ពី​ការ​ប្រកួត​ក្នុង​យប់​នេះ​ គ្រូ​បង្វឹក​PKNP លោក Abu Bakar Fadzim ចង់​ឲ្យ​កូន​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​ទទួល​ភាព​គ្រោះថ្នាក់​ពី​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម​ម្ចាស់​ផ្ទះ។

កីឡាករ​ត្រូវ​តែ​​មាន​ឆន្ទៈ​ទទួល​គ្រោះថ្នាក់​ពី​ការ​ប្រយុទ្ធ​របស់​ក្រុម​គូរ​ប្រជែង​ពិសេស​កីឡាករ Luiciano Figjueroa។ ពួក​គេ​(Jdt) គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ​ហើយ​ក្នុង​តំបន់​ណា​ក៏​ល្អ​ដែរ​ មិន​ថា​ប្រយុទ្ធ បម្រើ​ ការពារ​នោះ​ទេ។ កំណត់​ត្រា​របស់​ពួក​គេ​ ពិត​ជា​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ ហើយ​ក្រុម​របស់​យើង​គឺ​ជា​ក្រុម​ខ្សោយ​នៅ​យប់​នេះ​ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​រក្សា​ស្មារតី​និង​ព្យាយាម​លេង​ឲ្យ​ល្អ​កុំ​ឲ្យ​ចាញ់”។

“ យើង​ដឹង​ហើយ​ថា​ពួក​គេ​ខ្លាំង​ ហើយ​យើង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​យប់​នេះ”។

និយាយ​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​តិកនិក​ការ​ប្រកួត​លោក​បាន​បន្ថែម​ថា៖” យើង​នឹង​ផ្លាស់ប្ដូរ​តិកនិក​ប្រកួត​បន្តិចបន្តួច​។​យប់​នេះ​យើង​នឹង​ប្ដូរ​ដាក់​កីឡាករ​ល្អ​ៗ​ ដែល​មាន​ជំនាញ​ ទាំង​អស់​ដែល​ទើប​ចុះ​កុង​ត្រា​ ហើយ​កីឡាករ​ចូល​សញ្ជាតិ​២​នាក់​ទៀត​នឹង​បាន​លេង​ទាំង​អស់​ដើម្បី​រក្សា​កម្លាំង​និង​ទប់​ទល់​គូរ​ប្រកួត​ដែល​កំពុង​តែ​ខ្លាំង”

ប្រភព៖ PKNP FC