ក្រុម​ ​PKNP ​ដែល​បាន​ប្រកួត​ឈ្នះ​ការ​ប្រកួត​​បើក​ឆាក​ជាមួយ​ Negeri Sembilan ១​ទល់​០​នោះ ក្នុង​ការ​ប្រកួត​លើ​ទី​២​នេះ​បាន​ចាញ់​ក្រុម ​Johor Darul Takzim ២​ទល់​០​ខណៈ​ក្រុម​ Terengganu របស់​ធារី ចន្ថាប៊ីន​បាន​ត្រឹម​ស្មើ​ Kalantan ១ទល់​១។

បី​គ្រាប់​របស់​ក្រុម​ការពារ​ដំណែងជើង​ឯកមួយ​នេះ​រក​បាន​ដោយ​កីឡាករ  Diaz នាទី​៤៣ Fadhli នាទី​៥៧​និង​ Natxo នាទី​៩០+១។ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​កម្ពុជា​ កែវ សុខផេង​ដែល​លេង​ឲ្យ​​PKNP លេង​បាន​៩០​នាទី​ពេញ​រហូត​ដល់​ចប់​ការ​ប្រកួត។​​

 

ចំណែក​មួយ​គូរ​ទៀត​គឺ​ Terengganu បាន​ត្រឹម​ស្មើ​ក្រុម​ Kalantan ដោយ​លទ្ធផល​១​ទល់​១​ក្រោយ​ចប់​៩០​នាទី​ពេញ​លេញ។ មួយ​គ្រាប់​របស់​ Kipre Tchetche ដើម​វគ្គ​ទី​១​ខណៈ មួយ​គ្រាប់​របស់ Kalantan រក​បាន​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​កីឡាករ Dong Hyon។  ក្នុង​ករ​ប្រកួត​​នេះ​ ​ខណៈ ធារី ក៏​បាន​លេង​ពេញ​រហូត​ដល់​ចប់​ការ​ប្រកួត​ដូច​គ្នា៕