លទ្ធផលដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup 2026 នឹងប្រកាសក្នុងពេលឆាប់ៗនេះ ខណៈសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក បានប្រកាសពីការដេញថ្លៃស្នើសុំសិទ្ធធ្វើម្ចាស់ផ្ទះរួមគ្នា សម្រាប់ World Cup ២០២៦។
World Cup ឆ្នាំ ២០២៦ នឹងមានក្រុមចូលរួមចំនួន៤៨ប្រទេសជាលើកដំបូងហើយបើការដេញថ្លៃជោគជ័យមែននោះមានន័យថាវាជាក៏លើកទីមួយដែរ ដែលម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកមានរហូតដល់៣ប្រទេស។ នៅក្នុងសំណើខាងលើគឺ អាមេរិកនឹងធ្វើម្ចាស់ផ្ទះចំនួន៦០ប្រកួតខណៈ កាណាដា និងម៉ិកស៊ិកធ្វើម្ចាស់ផ្ទះម្នាក់១០ប្រកួត។
លទ្ធផលយ៉ាងណានឹងប្រកាសនៅឆ្នាំ២០២០ខាងមុខ។ គួររម្លឹកថា អាមេរិកធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ម្ដងកាលពី ឆ្នាំ ១៩៩៤, ម៉ិកស៊ិកធ្លាប់ធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ១៩៧០ និង១៩៨៦ ហើយកាណាដាធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ផ្នែកនារីកាលពីឆ្នាំ២០១៥៕