ក្លិប Trepca ‘89 គឹជាក្លឹបជើងឯកលីកំពូលរបស់រដ្ឋកូសូវូ( Kosovan Superleague ) ត្រូវបានគេរាយការណ៍ថាក្លាយជាក្លឹបដំបូងគេបំផុតមកពីអតីតខេត្តមួយរបស់ប្រទេសស៊ែប មួយនេះបានកៅអីលេងក្នុងពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប (UEFA Champions League)។
ព័ត៌មានដែលថាក្លឹបមកពីរដ្ឋចំណុះរបស់ស៊ែបមួយនេះមានកៅអីលេងក្នុងពានលំដាប់អឺរ៉ុប ត្រូវបានគេឃើញក្នុងបណ្ដាញសារព័ត៌មានរបស់ប្រទេសស៊ែបចុះផ្សាយកាលពីដើមសប្ដាហ៍នេះ។ ចំណែកBBC វិញបានរាយការណ៍ថា Trepca ‘89 គឺជាក្លឹបមួយក្នុងចំណោមក្លឹបបាល់ទាត់៤មកពីកូសូវូដែលបានទទួលសិទ្ធពីUEFA ហើយក្លឹបនឹងចូលរួមប្រកួតវគ្គជម្រុះChampions League នៅថ្ងៃទៅ២៧ឬក៏ទី២៨មិថុនានេះ។
Kosovo បានចូលជាសមាជិករបស់UEFA កាលពីខែឧសភាឆ្នាំ ២០១៦ទោះបីជាស្ថិតនៅក្រោមការគ្រប់គ្រង់របស់ប្រទេសស៊ែប។សមាជិករបស់UEFA ទាំងអស់បានបោះឆ្នោតឲ្យក្លាយជាសមាជិក៕