ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​Real Madrid កីឡាករ Karim Benzema បាន​ចោទ​ជា​សំណួរ​ថា​បើ​ក្លឹប​ខ្សែ​ប្រយុទ្ធ​ក្លឹប​AT. Madrid កីឡាករ​  Antoine Griezmannមក​មែន​ តើ​កន្លែង​ណា​សាក​សម​សម្រាប់​គាត់​នៅ​Bernabeu?

Griezmann មាន​ព័ត៌មាន​ជាប់​ទាក់ទង​ធ្វើ​ការ​ផ្ទេរ​ចេញ​ពី​កីឡដ្ឋាន​ Vicente Caderon ក្នុង​រដូវ​កាល​នេះ​ហើយ​ក្លឹប​ដែល​នាំ​មុខ​គេ​ខាង​ព័ត៌មាន​ចចាមអារ៉ាម​លើ​កីឡាករ​រូប​នេះ​គឺ​Manchester United ដែល​អាច​ស៊ីញេ​កុង​ត្រា​ ស្រប​ពេល​ក្រុម​របស់​លោក​ Zinedine Zidane ក៏​នៅ​តែ​ចាប់​អារម្មណ៍​ដែរ។​

At. Madrid ប្រហែល​នឹង​មិន​លក់​កីឡាករ​ទៅ​ឲ្យ​ក្លឹប​គូរ​ប្រជែង​រួម​ទី​ក្រុង​នេះ​ទេ​ប៉ុន្តែ​ទឹក​ប្រាក់​៨៥​លាន​ដុល្លារ​ក្នុង​តម្លៃ​ផ្ដាច់​កុង​ត្រា​ ពី​ក្លឹប​នានា ក្រុម​របស់​លោក Diego Simone គ្មាន​ឥទ្ធិពល​បញ្ឈប់​គាត់​មិន​ឲ្យ​ប្ដូរ​មក​លេង​នៅ​Bernabue នោះ​ទេ​បើ​ក្លឹប​យក្ស​ស​មួយ​នេះ​ដាក់​ឆន្ទៈ​ចង់​បាន​មែន។

Real Madrid អាច​ឈ្នះ​ La liga និង​Champions League នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ហើយ​ក៏​អរគុណ​ទៅ​ដល់​ជម្រើស​ខ្សែ​ប្រយុទ្ធ​ពីរ​នាក់​គឺ Gareth Bale និង​Cristiano Ronaldo។ បច្ចុប្បន្ន​ មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ Griezmann គឺ​ជា​កីឡាករ​ល្អ​បំផុត​លំដាប់​ទី​ក្នុង​ពិភពលោក​​ប៉ុន្តែ​មាន​សំណួរ​មួយ​ពី​Benzema ថា​តើ​Real Madrid គួរ​ដាក់​គាត់​លេង​នៅ​កន្លែង​ណា​?​ហើយ​គាត់​សាក​សម​ជាមួយ​ទម្រង់​ប្រយុទ្ធ​របស់​ស្ដេច​ស​ដែរ​ឬ​ទេ?

“ បញ្ហា​នោះ​គឺ​ថា​តើ​កន្លែង​ណា​ដែល​គាត់​គួរ​លេង​ ក្នុង​ជម្រើស​និង​តួនាទី​របស់​ក្រុម​យើង​បច្ចុប្បន្ន? គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ អស្ចារ្យ​បំផុត​នៅ​Atletico Madrid ប៉ុន្តែ​កន្លែង​ណា​គាត់​ត្រូវ​លេង​នៅ​Real Madrid ? ស្ដាយ​លេង​​របស់​យើង​ក៏​ខុស​ពី​Atletico Madrid ដែរ?”
Jose Mourinho នៅ​តែ​ចាប់​អារម្មណ៍​នៅ​តែ​ចង់​បាន​Griezmann ប៉ុន្តែ​ការ​ផ្ទេរ​យក​កីឡាករ​បារាំង​រូប​នេះ​ទៅ​លេង​នៅ​Old Trafford អាស្រ័យ​លើ​ថា​តើ​គាត់​អាច​លើក​ពាន​Europa League បាន​អត់?

ជ័យជម្នះ​នេះ​អាច​ធានា​កៅអី​Man Utd លេង​Champions League រដូវ​កាល​ក្រោយ​ប៉ុន្តែ​បើ​ចាញ់​វិញ​មាន​ន័យ​ថា​Man Utd ត្រូវ​លេង​ក្នុង​ពាន​Europa League ម្ដង​ទៀត​ហើយ​ក៏​មិន​អាច​នាំ​យក​Griezmann មក​បាន​ដែរ៕