ភាពរញ៉េរញ៉ៃនិងមានការជំទាស់ជាច្រើន ពីប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសពីភាពមិនពេញចិត្ត និងមិនសុក្រឹត១០០% ក្របខ័ណ្ឌ La liga សម្រេចបិទគម្រោងដាក់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាលនេះហើយ។
ពេលនេះ La liga កំពុងពិភាក្សាគ្នាបែកទឹកបែកដី ពីរឿងនៃការសម្រេចចិត្តថាត្រូវដាក់ video assistant referee (VAR) system សម្រាប់រដូវកាលនេះដែរឬអត់។ FIFA បានជំរុញឲ្យប្រើប្រាស់ប្រព័ន្ធនេះក្នុង World Cup 2018នៅរុស្សី ហើយលីកកំពូលអេស្ប៉ាញនឹងក្លាយជាក្របខ័ណ្ឌបាល់ទាត់ចុងក្រោយគេដែលប្រើ(var)នេះ។
អញ្ចឹងក៏ដោយ! La Liga បានចេញសេចក្ដីប្រកាសមួយថាបានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ជាតិ(RFEF)ថានឹងដាក់ VAR នេះក្នុងរដូវកាល២០១៨-១៩។ អាជ្ញាកណ្ដាលចូលនិវត្តន៍បច្ចុប្បន្ន Carlos Velasco Carballo និង Carlos Clos Gomez នឹងដឹកនាំការហ្វឹកហាត់ប្រើប្រាស់សម្រាប់មន្ត្រីរៀបចំការប្រកួតដែលចាប់ផ្ដើមឆាប់ៗ ខណៈដែលក្រុមហ៊ុន Mediapro នឹងទទួលខុសត្រូវក្នុងការផ្ដល់បច្ចេកវិជ្ជានៅ LaLiga ។
តែយ៉ាងណា!ពេលនេះ ក្រុមការងារកំពុងតែពិភាក្សាគ្នាលើការសម្រេចចិត្តដាក់ឬអត់ ហើយក៏មិនទាន់មានចម្លើយច្បាស់លាស់ដែរ៕