ខ្សែបម្រើ Saul Niguez រកបាន៣គ្រាប់ម្នាក់ឯង ឲ្យជម្រើសជាតិអេស្ប៉ាញវ័យក្រោម២១ឆ្នាំ ឈ្នះជម្រើសជាតិអ៊ីតាលីវ័យក្រោម២១ឆ្នាំ៣ទល់១ក្នុងការប្រកួតពានរង្វាន់ Euro U21 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
វគ្គទីមួយមិនមានការទាត់បញ្ចូលទីគ្នាទេ ទោះបីជាមានការវាយសម្រុកគ្នាខ្លាំងក៏ដោយ។ ចូលវគ្គទី២ Saul Niguez រកគ្រាប់បាល់បើកឆាកឲ្យអេស្ប៉ាញនៅនាទី៥៣, ប៉ុន្តែនាទី៦២ Federico Bernardeschi ទាត់គ្រាប់តាមស្មើឲ្យអ៊ីតាលីវិញ។ ខ្សែបម្រើវ័យក្មេងរបស់ AT. Madrid ដដែលរកបាន២គ្រាប់បន្ថែមទៀត៦៥, និង៧៤ ឲ្យអេស្ប៉ាញឈ្នះយ៉ាងរំភើយតែម្ដង។
លទ្ធផលនេះធ្វើឲ្យអេស្ប៉ាញ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម U21 អាល្លឺម៉ង់ដែលឈ្នះ U21 អង់គ្លេសដោយបាល់១១ម៉ែត្រកាត់សេចក្ដី។ វីដេអូខាងក្រោម៖
[youtube id=”BrbEl9urZYs”]